យន្តហោះ​ឈ្នួល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ធ្លាក់​ស្លាប់​១​របួស​៤

0

 

បាត់ដំបងៈ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ត្រូវបានស្លាប់ភ្លាមៗក្នុងចំណោម
ជនរងគ្រោះចំនួន៥នាក់ ខណៈដែលមានយន្តហោះខ្នាតតូចមួយគ្រឿង ដែលជាប្រភេទយន្តហោះសម្រាប់ជួល ឬម៉ៅរបស់ក្រុមហ៊ុនអាកាសចរណ៍សុីវិលថៃ បានជួបនឹង
ឧបទ្ទវហេតុបណ្តាលអោយរលត់ម៉ាសុីនធ្លាក់ទៅក្នុងទឹកអូរ នាតំបន់មួយនៅក្នុងប្រទេសថៃ។យោងតាមប្រភពពីក្នុងប្រទេសថៃបានរាយការណ៍មកថា នៅវេលាម៉ោង៤ និង២៧ នាទី
ល្ងាចថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយវត្ត ឡាំប្រាក់អុង ក្នុងតំបន់
ណងចក គឺមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានយន្តហោះខ្នាតតូច
មួយគ្រឿង បានធ្លាក់ដាំក្បាលចូលទៅក្នុងទឹកអូរ ដែលធ្វើអោយផ្នែកខាងក្បាលយន្តហោះ
បាក់បែកខ្ទេចខ្ទី ។លនៅក្នុងហេតុការណ៍ដ៏រន្ធត់នេះដែរ ក្រោយពីកំលាំងសមត្ថកិច្ច និងក្រុមបង្ការ ពន្លត់អគ្គីភ័យបានចេញទៅអន្តរាគមន៍ គេសង្គេតឃើញថា មានមនុស្សចំនួន៥នាក់
ដែលជិះនៅក្នុងយន្តហោះនេះ ហើយក្នុងនោះផងដែរគឺមានបុរសម្នាក់បានស្លាប់
ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ផងដែរ
ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ វេតការុណរ៉ាត់ ដែលនៅជិត
ទីតាំងកើតហេតុ ដែលក្នុងចំណោមអ្នករបួសទាំងនោះ គេស្គាល់តែពីរនាក់ប៉ុណ្ណោះ
គឺឈ្មោះ សិទ្ធិផន ថៈនៈសាំង ភេទប្រុស អាយុ៤៤ឆ្នាំ និងឈ្មោះ ចាថូភិថាក់
សបថេត ភេទប្រុស អាយុ៣៤ឆ្នាំ ។តាមការអះអាងពីក្រុមជំនាញបានបញ្ជាក់ថា យន្តហោះនេះគឺជាប្រភេទយន្តហោះឈ្នួលខ្នាតតូចសម្រាប់អោយប្រជាពលរដ្ឋជួល ឬម៉ៅជិះជាលក្ខណៈគ្រួសារតែម្តង ដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍សុីវិលថៃ TRB 106 ដែលបានចេញដំណើរពីខេត្ត ណាក់ខនរ៉ាចសុីម៉ា ឆ្ពោះទៅកាន់ ខេត្តសុវណ្ណភូមិ ហើយក៏បានជួបនឹងឧបទ្ទវហេតុតែម្តង ប៉ុន្តែគេមិនទាន់ហ៊ានអះអាងនៅឡើយទេថា តើការធ្លាក់យន្តហោះនេះបណ្តាលមកពីអ្វីនោះទេដោយបច្ចុប្បន្នកំលាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ៕image5 image2 (1) image1