​លោក​បណ្ឌិត​អភិបាលខេត្ត​ចុះ​ពិនិត្យ​ការអនុវត្ត​សាលដីកា​របស់​ ​តុលាការ​កំពូល​

0

សៀមរាប នៅថ្ងៃទី០១ ខែ សីហា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងលោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ និង មន្ត្រី ក្រុមការងារខេត្ត បានចុះពិនិត្យសាលដីការបស់តុលាការកំពូល ស្ថិតនៅក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា សំណុំរឿងដីធ្លី រវាងឈ្មោះ តាំង វុទ្ធី ភេទស្រី និង លោកតា ហាន់ ហេង ដែលត្រូវជាឪពុកធំ និង ក្មួយនេះ បានធ្វើការប្តឹងផ្តល់គ្នា ចាប់តាំងពីឆ្នាំ១៩៩៨ មកម្លេះ អំពីបញ្ហាព្រំប្រទល់ដី ហើយត្រូវបានតុលាការកំពូល ចេញសាលដីការជាស្ថាពរ នៅ ឆ្នាំ២០១៥ ជូនដល់ឈ្មោះ តាំង វុទ្ធី ជាអ្នកឈ្នះក្តីនេះ ។ លោកបានបន្តទៀតថា ក្រោយពីសាលដីការចេញហើយ នោះ ស្រាប់តែ លោកតា ហាន់ ហេង បានប្តឹងថា ឈ្មោះ តាំង វុទ្ធី បានធ្វើរបងបិទផ្លូវសាធារណៈទៅវិញ ។
បន្ទាប់ពីបានស្តាប់នូវសម្តីនៃគូទំនាស់ទាំងពីររួចមក លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានមានប្រសាសន៍ បញ្ជាក់ថា តាមសាលដីការបស់តុលាការកំពូល គឺ ជាការសម្រេចប្រកបដោយភាពយុត្តិធម៌ជូនដល់ភាគីម្ខាង តែ ភាគីចាញ់ក្តីក៏មានការខឹងសម្បារ ចំពោះចំណាត់ការរបស់តុលាការផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ ចំពោះមន្ត្រីសុរិយោដីខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញ នូវបញ្ហាការចេញបណ្ណ័កម្មសិទ្ធិ សំគាល់អចលនទ្រព្យ ជូនដល់ ភាគីទំនាស់ទាំងពីរ ព្រមទាំងពិនិត្យឲ្យបានត្រឹមត្រូវ អំពីបញ្ហាអ្នកដែលមានព្រំប្រទល់ជាប់គ្នាឲ្យបានច្បាស់លាស់ ។ អំពីបញ្ហាដីទំនាស់នេះ ត្រូវបានតុលាការធ្វើការកាត់ក្តី តែដីពាក់កណ្តាលទេ មិនបានប៉ះពាល់ដល់ដីនៅផ្នែកខាង ក្រោយឡើយ ។ លោកបណ្ឌិតក៏បានបន្តទៀតថា រាល់ការងារទាំងនេះអាជ្ញាធរខេត្តមិនទាន់ មានការអនុមត័ ឡើយ មានតែតុលាការ ដែលជាស្ថាប័នច្បាប់ គឺជាអ្នកសម្រេចទៅតាមផ្លូវច្បាប់ ហើយការចុះមកនេះក៏ជាការត្រួត ពិនិត្យទៅលើ ការអនុវត្តរបស់តុលាការលើសាលដីការបស់តុលាការកំពូល ចំពោះបញ្ហានេះ ។
ក្នុងនោះដែរលោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ធ្វើការសិក្សានូវផ្លូវ មួយខ្សែ ក្នុងភូមិវត្តស្វាយ ដែលមានប្រវែងជាង១ពាន់ម៉ែត្រ ដែលមានទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវវាងក្រុងសៀមរាប ទៅភ្ជាប់ផ្លូវគោកស្រឹត ចូលទៅផ្សារក្រោម ដោយចាក់ក្រាលគ្រួសក្រហម ។
DSC_0174ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន រស់នៅអមសង្ខាងដងផ្លូវនេះ មានការសាទរ នូវការ ផ្តល់ផ្លូវមួយខ្សែ ដើម្បីស្រួលក្នុងការធ្វើចរាចរណ៍ទៅមក សំខាន់សម្រាប់សិស្សានុសិស្សបានទៅសិក្សាទាន់ពេល វេលាផងដែរ ៕ដោយគឿនវេត