ខេត្តសៀមរាប៖រយះពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៣០ ៣១ និងថ្ងៃ០១ខែសីហាឆ្នាំ២០១៦អាវុធហត្ថខេត្តបាន បង្ក្រាប់ក្រុមជួញដូរ គ្រឿងញៀន ចំនួន១៦នាក់ ហើយឆែកឆេររកឃើញ ម្សៅគ្រើម ម៉ាទឹកកក ចំនួន ១៦ កញ្ចប់ ស្មើ៤,៩៧ក្រាម នៅចំណុច ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ហើយការចុះប្រតិបត្តិការរយះពេល៣ថ្ងៃ កម្លាំងអាវុធហត្ថខេត្ត សៀមរាបបានធ្វើសកម្មភាព ការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿ ញៀនដ៏សកម្មនៅក្នុងក្រុងសៀមរាប
បានចាប់ឃាត់ខ្លួនបានចំនួន១៥ នាក់ជាបន្ត បន្ទាប់ហើយឆែកឆេររកឃើញគ្រឿងញៀន១៦ កញ្ចប់ ស្មើ៤,៩៧ក្រាម ដែលពួកគេព្យាយាមលាក់ទុក សម្រាប់ចែកចាយ ។បានធ្វើឡើង ម៉ោង៨និង៣០នាទី ថ្ងៃទី៣១ខែ កក្កដានិងថ្ងៃទី០១ខែសីហាឆ្នាំ២០១៦ នៅចំណុច ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប។ ជនសង្ស័យ ទាំង១៥នាក់ ក្រោយឃាត់ខ្លួន សមត្ថកិច្ច រកឃើញ វត្ថុតាងៈ ម្សៅគ្រើម ម៉ាទឹកកក១៦ កញ្ចប់ស្មើ៤,៩៧ក្រាម ទូរសព្ទ័១០គ្រឿនិងឧបករណ៏វេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ។ មន្ត្រី អាវុធហត្ថខេត្តបានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ជនសង្ស័យទាំង១៥នាក់ដែលពាក់ព័ន្ឋករណីជួញដូរគ្រឿងញៀនមួយសំបុកធំមានស្រុកកំណើតនៅខេត្តសៀមរាប ហើយមានអាយុចាប់ពី១៧ឆ្នាំរហូតដល់ជាង៣០ឆ្នាំ។មន្ត្រីបានបន្តថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយត្រីប៉ោវណ្ណ និតមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដាក់បញ្ជាចុះបង្ក្រាប មុខសញ្ញាសង្ស័យ ចែកចាយគ្រឿងញៀន ទាំង១៥នាក់ដែលធ្វើសកម្មភាពក្នុងក្រុងសៀមរាប ។អាវុធហត្ថខេត្តបានឱ្យដឹងទៀតថា ដោយហាក់ដឹងមុន ក្រុមជនសង្ស័យបានព្យាយាមរត់គេចដែរតែរត់មិនរួចក៏ត្រូវបានកំលាំងអាវុធហត្ថក្របួចជាប់ទាំងសំបុកតែម្តង ។ បច្ចុប្បន្នជនសង្ស័យដែលពាក់ព័ន្ឋនិងករណីគ្រឿងញៀនកំពង់ត្រូវបានកំលាំងអាវុធហត្ថកំពង់
ធ្វើការសួរនាំ។ដោយគឿនវេត