ឈើ​គ្រប់​ប្រភេទ​កំពុង​ដឹក​សំរុក​ចេញ​យ៉ាង​អាណាធិប្បតេយ្យ​ទៅ​ប្រទេស​វៀតណាម​

0

មណ្ឌលគិរីៈ​ឈើ​គ្រប់​ប្រភេទ​កំពុង​ដឹក​សំរុក​ចេញ​យ៉ាង​អាណាធិប្បតេយ្យ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ចំនួន​2​ក្នុង​ឃុំ​2​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​។​ ​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវលំ​ក្រុមហ៊ុន​TTY​ស្ថិតក្នុង​ភូមិ​ក្រ​ញ៉ូ​ង​សែន​ជ័យ​វាល​3​ឃុំ​2​ធ្នូ​ស្រុក​ស្នួល​រាយការណ៍​ថា នា​ពេប​ច្ចុ​ប្បន្ន​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​ចូលទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង 62 នឹង​ច្រករបៀង ប៊ិន​ឌាំ​ង យ៉ាងសកម្ម​ពុំមាន​សមត្ថកិច្ច​ឬ​

ជំនាញ​ខាង​ណា​រវីរវល់​ឡើយ ទោះបី​ពួកគាត់​រាយការណ៍​ប្រាប់​ពី​ចំណុច​ទីតាំង​កំពុង​កើតមាន​បទ​ព្រៃឈើ​យ៉ាងណាក្តី ប៉ុន្តែ​ពុំមាន​ចំណាត់ការ​ឡើយ ទង្វើ​ល​បែបនេះ​ត្រូវបាន​ពលរដ្ឋ​និយាយ​គ្រប់ៗ​គ្នា​ថា​សមត្ថកិច្ច​ជំនាញ​ប្រចាំការ​ក្នុងស្រុក​ស្នួល​ទាំ​មូល​ហាក់បីដូច​ត្រូវរ៉ូវ​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅហើយ ទើប​បណ្តែត​បណ្ដោយអោយ​កើតមាន​បទល្មើស​ព្រៃឈើ​យ៉ាង​រលូន​

បែបនេះ​។​ពួកគាត់​បាន​បន្តទៀត​ថា អ្វីដែល​សំខាន់ គឺ​ក្រុម​ឈ្មួញ​ទាំ​នេះ​បាន​ដឹកឈើ​មក​ទំលាក់​ពាសពេញ​ផ្លូវ រួច​ធ្វើ​ការដឹក​ជ​ញ្ជូ​ញ​បន្ត​ដោយ​រថយន្ត​បង្កុង​ធំៗ ហើយ​បើកបរ​កាត់​ចំការ ធ្វើអោយ​ខូច​ខាត់​ដំណាំ​ពួកគាត់​ដែល​អ​ស្រ័យ​នៅ​ទីនោះ​។​ពួកគាត់​បាន​សំណូមពរ​យ៉ាងទទូច​ដ​ល់​សមត្ថកិច្ច​គ្រប់​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​មេត្តា​ចាត់​មន្ត្រី​ចុះ​ស្រាវជ្រាវ​ករណី​ខាងលើ​ផង​។​

ឈើ​គ្រប់​ប្រភេទ​ត្រូវបាន​គេ​មើលឃើញថា មាន​ទីផ្សា​ល្អ​សំរាប់​នាំចេញ​ទៅ​ប្រទេសជិតខាង ពិសេស​ប្រទេស​វៀតណាម​ទើប​ល្មួ​ញ​ក្នុងស្រុក​សំរុក​ដឹកឈើ​ខុសច្បាប់​មកពី​គ្រប់ទិសទី ហើយ​ប្រកប​របរ​រកស៊ី​ជំនួញ​ឈើ​ខុសច្បាប់​ទាំងនោះ​ភាគច្រើន​ជាម​ន្ត្រី​សមត្ថ​ដែលមាន​តួនាទី​នឹង​ខ្នង់បង្អែក​ធំៗ​ទាំងអស់ ដូចជា​លោក ហ៊ួ​ត ប៊ុន​គីម ប្រធាន​គ នៃ​វរៈ​ការពារ​ព្រំដែន​204 កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​គ្មាន​អ្នកណា​ហ៊ាន​ក្អក់​ឡើយ កុំថាឡើយ​មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋា​បាល​ព្រៃឈើ អភិបាលស្រុក នឹង​កងកម្លាំង​គ្រប់​ប្រភេទ​ក៏ដោយ ។​ ​

កន្លងមក​សមត្ថកិច្ច​ក្នុងស្រុក​ស្នួល​តែងតែ​ដឹកនាំ​ក​ម្លាំ​ចំរុះ​ចុះ​ត្រួតពិនិត្យ​បណ្ដារ​ច្រករបៀង​ខាងលើ​ប៉ុន្តែ​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​ឡើយ អភិបាលស្រុក​ស្នួល​លោក គង់ គឹម​នី ធ្លាប់​ឆ្លើយឆ្លង់​ជាមួយ​អ្នកយក​ពត៌មាន​យើង​ថា ស្រុក​ស្នួល​គ្រាប់​តែ​ស្រុក​មួយ​ដែលមាន​បទល្មើស​ឆ្លង់កាត់​ប៉ុ​ណ្ណុះ ពុំមាន​បទល្មើស​ព្រៃឈើ​ឡើយ​។​ ​

លោក ហ៊ួ​ត ប៊ុន​គីម នាយគ នៃ​វរៈ​ការពារ​ព្រំដែន​204​ស្រុក​ស្នួល​និយាយ​យ៉ាងខ្លី​ថា រូបលោក​មិនមាន​ពាក់​ព​ន្ធ័​នឹង​បទល្មើស​ព្រៃឈើ​ទេ បើ​អ្នកណា​ថា​ឈើ​ដែល​គ​ចោល​នៅ​ច្រករបៀង​62​នឹង​ប៊ិន​ឌាំ​ជា​របស់លោក លោក​នឹង​អោយ​កូនចៅ​ទៅ​ប្រមូល​ទាំងអស់​។​ ​មន្ត្រី​នគ​បាល​ប្រចាំការ​ត្រង់ចំណុច ច្រករបៀង​62 នឹង​ច្រករបៀង​ប៊ិន​ឌាំ​ង និយាយថា ចំពោះ​ការដឹកជញ្ជូន​ឈើ​តាម​ច្រករបៀង​ខ្លួន​គ្រប់​គ្រង់​នេះ​គឺ​គេ​មិនអាច​ទប់​ស្កាត​បានទេ​ព្រោះ​ថ្នាក់​ត្រូវរ៉ូវ​គ្នា ហើយ​អ្នកប្រចាំការ​នៅ​របៀង​ពុំបាន​ទទួល​ប្រយោជន៍​អី​ឡើយ​៕Image10 Image9