​នគរបាល​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​អប់រំ​ពលរដ្ឋ​ឲ្យ​ចូលរួម​ថែរក្សា​របៀបរៀបរយ​ឲ្យ​បានល្អ​ប្រសើរ​

0

 

ខេត្តព្រះសីហនុ៖តបតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។នៅថ្ងៃទី1និងទី2 ខែសីហា2016នេះកំលាំងនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ទោ ញាណ សារឿន បានបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមទីតាំងនានាដូចជា៖តាមដងផ្លូវ,តាមផ្សារ,តាមមុខភោជនីយដ្ឋាន, មុខផ្ទះសំណាក់, មុខរោងចក្រ , មុខសាលារៀន និងទីប្រជុំជនផ្សេងៗជាច្រើនកន្លែងទៀត។ជាងនេះទៀត,ក្រៅពីការងារសណ្តាប់ធ្នាប់កំលាំងនគរបាលសណ្តាប់ធ្នាប់ក៍បានចូលរួមសកម្មភាពរើសសំរាមតាមទីសាធារណៈនានា,ចូលរួម ការពារសុវត្ថិភាពជូនពលរដ្ឋនិងភ្ញៀវទេសចរនិងចុះជួយសំរួលចរាចរណ៍ពេលសិស្សចេញពីសាលាផងដែរ។

លោក វរសេនីយ៍ទោ ញាណ សារឿន បានបញ្ជាក់ឲ្យដឹងថា៖
គោលបំណងនៃការចុះធ្វើសណ្តាប់ធ្នាប់នេះគឺដើម្បី៖ 1.រៀបចំសណ្តាប់ធ្នាប់ខេត្តក្រុងឲ្យបានល្អឲ្យសមជាទីក្រុងទេសចរណ៍ធម្មជាតិដ៏គួរឲ្យទាក់ទាញ។
2.អប់រំពលរដ្ឋឲ្យមានការយល់ដឹងនិងចូលរួមថែរក្សារបៀបរៀបរយសាធារណៈតាមដងផ្លូវ ជាពិសេស ម្ចាស់ភោជនីដ្ឋាន ម្ចាស់យាន្តដ្ឋានមួយចំនួនត្រូវចាត់ចែងរកកន្លែងសំរាប់ភ្ញៀវចតយាន្តជំនិៈឲ្យបានសមរម្យ។ដោយឡែក ម្ចាស់ការដ្ឋានសំណង់វិញត្រូវរៀបចំទុកដាក់ឥដ្ឋ ខ្សាច់ឲ្យបានត្រឹមត្រូវជៀសវាងដាក់ពាសវាលតាមចិញ្ចើមផ្លូវសាធារណៈដែលនាំឲ្យបាត់បង់សោភណ្ឌភាពក្រុង។គួររំលឹកថាកន្លងមក កំលាំងនគរបាលសណ្តាប់ធ្នាប់តែងចុះសំរួលសណ្តាប់ធ្នាប់និង អប់រំណែនាំ ជារឿយដល់ពលរដ្ឋ,ម្ចាស់សេវាកម្មទាំឡាយក៍ដូចជាអាជីវករមួយចំនួនដែលយកចំណីផ្លូវសាធារណៈធ្វើអាជីវកម្មផ្ទាល់ខ្លួន។តែកិច្ចការនេះអាជ្ញាធរក៍ដូចជាសមត្ថកិច្ចដែរលើកឡើងថា ហាក់ដូចជាមានការលំបាកដែរព្រោះប្រជាពលរដ្ឋយើងមួយចំនួននៅមិនទាន់មានការចូលរួមឲ្យបានល្អប្រសើរនៅឡើយ។លោកវរសេនីយ៍ទោ ញាណ សារឿន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមរក្សាសណ្តាប់ធ្នាប់ទាំងអស់គ្នាដើម្បីលើកមុខមាត់ក្រុងទេសចរណ៍យើងទាំងអស់គ្នា៕ដោយ ខៀវ សាវ៉ុនphoto_2016-09-01_19-23-19 photo_2016-09-01_19-23-12 photo_2016-09-01_19-23-07 photo_2016-09-01_19-23-02 photo_2016-09-01_19-22-57 photo_2016-09-01_19-22-49