ដោយ ខេង ឧត្តម
សៀមរាប៖ល្បែងស៊ីសងអាប៉ោងនិងបៀរនៅស្រុកបន្ទាយស្រីបានប្រព្រិត្តិទៅយ៉ាងរលូនខណ:ពេលដែលអាជ្ញាធរមិនបានយកភ្នែកមើលទើបធ្វើឲ្យមុខរបមួយនេះមានការព្រួយបារម្មណ៏យ៉ាងខ្លាំងពីសំណាក់មហាជន ពីព្រោះមុខរបមួយនេះអាចធ្វើឲ្យបះពាល់ដល់ស្ថេរភាពសន្តិសុខសង្គម និងជីវភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកម្រងថ្មី ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប ក្រុមអ្នកសាព័ត៏មានបានដល់ទីកន្លែងលេងល្បែងស៊ីសងអាប៉ោង និង ថតយកនៅសកម្មភាពទាំងនោះបណ្តាលឲ្យក្រុមអ្នកលេងអាប៉ោងមានការជេរប្រមាថ និងគម្រាំគំហែង បន្ទាប់មកលោក ប្រិយ បាននិយាយថាពួកអាហែងចង់ហៅអភិបាលស្រុក ឬក៏អធិការស្រុកនិងមេធំនៅលើក៏អាញ់មិនខ្វល់ដែរ ដោយសារម្ចាស់ល្បែងស៊ីសងទាំងពីរនាក់នេះឈ្មោះ លោក ប្រិយ និងយាយ ហ៊ីម ហៅ យាយ ចេក បានបង់លុយឲ្យសមត្ថកិច្ចជារៀងរាល់ខែអស់ហើយ អ្នកញៀនល្បែងជិះឡានសុទ្ធតែទំនើបៗ បើតាមប្រភពព័ត៏មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ការលេងល្បែងអាប៉ោងស៊ីសងចាក់លុយក្នុងមួយរន្ធៗអាចរហូតដល់១ពាន់ដុល្លាទៅ២ពាន់ដុល្លាឯណោះ។
លោក សូ ស៊ុន អភិបាលស្រុកបន្ទាយស្រី បានឆ្លើយតបតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះថា ខ្ញុំមិនមានពេលនិយាយពីបញ្ហាល្បែងស៊ីសងបានឡើយ ពីព្រោះខ្ញុំកំពុងជាប់រវលប្រជុំ។
ចំណែកលោក មុយ ណន អធិការស្រុកបន្ទាយស្រីមិនអាចធ្វើការទំនាក់ទំនងបានដែរ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោក សត ណាឌី ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ឲ្យមានវិធានការទប់ស្កាត់ជាបន្ទាន់ ទីណាមានល្បែងស៊ីសង ទីនោះមានចោរ រាជរដ្ឋាភិបាល បានដាក់ចេញ នៅគោលនយោបាយ ភូមិឃុំមាន សុវត្ថភាព ក្នុង គោលដៅបំបាត់ អោយអស់ រាល់សក្មភាព ដែលល្មើសច្បាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋជាដើម៕