កំពត៖ បុរសម្នាក់បានផឹកស្រាប៉ះ ចំស្រាប្រចណ្ឌ័ពេលស្រវ៉ឹងក៍មានគំនិតប្រចណ្ឌ័ប្រពន្ឋដោយគ្មានមូលហេតុហើយធ្វើអ្វីប្រពន្ឋមិនកើត ក៍បានយកភ្លើងទៅដុតផ្ទះខ្លួនឯងមួយខ្នងឆេះម៉ដ្ឋ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាៈ បុរសដែលស្រវ៉ឹងស្រាប្រចណ្ឌ័ប្រពន្ឋហើយដុតផ្ទះខ្លួននេះមានឈ្មោះកែវសៀម អាយុ៥២ឆ្នាំ រស់នៅភូមិកំពង់សំរោងខាងជើងឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។ ផ្ទះដែលត្រូវបុរសស្រវ៉ឹងស្រាដុតឆេះខ្ទេចនេះមានទំហ៊ំ៥×៦ម៉ែត្រ
ធ្វើអំពីឈើ ដំបូលប្រក់ប្រូស៊ីម៉ងត៍។ ហើយការខូចខាតសម្ភារៈនៅក្នុងផ្ទះមានៈ ទូរទស្សន៍មួយគ្រឿង អង្ក១បាវខោអាវ ចានឆ្នាំង និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះត្រូវឆេះទាំងអស់គ្មានអ្នកភូមិជួយយកអ្វីបានឡើយ។សមត្ថកិច្ចបានឲ្យដឹងទៀតថាៈ បុរសខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការស្រុកភ្លាមៗក្រោយពីធ្វើសកម្មភាពហើយនៅល្ងាចថ្ងៃដដែលសមត្ថកិច្ចបានបញ្ជូនមកកាន់ស្នងការខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕