​ក្រុមការងារ​យុវជន​ដើម្បី​មនុស្សធម៌​សាខា​ខេត្តកំពត​នាំយក​អំណោយ​របស់ ឯក​ឯ​ត្ត​ម ឧ​ត្ត​ម​សេនី​យ៏​ឯក ម៉ែន សុខ ចុះសួរសុខទុក្ខ​គ្រូ​សារ លោកយាយ​ចាស់​ជាមួយ​គ្រួសារ​នៅ​ឃុំ​ព្រែក​

0

ខេត្តកំពត៖ នៅរសៀលថ្ងៃទី០៣ខែសីហា ឆ្នាំ២០១៦ក្រុមការងារយុវជនដើម្បីមនុស្សធម៌សាខាខេត្តកំពតនាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនិយ៍ឯក ម៉ែន សុខ និងអំណោយរបស់លោក នាក់ សុវណ្ណគីរី តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ចន្ទ័មធុរិទ្ឋិ ស្នងការ ខេត្ត កំពត និងលោក ផាន់ មេបញ្ជារ រង កងអនុសេនាធំលេខ២លោកអួង សិទ្ឋិ មេបញ្ជារការ កងអនុសេនាធំលេខ៣ រួមទាំងសប្បុរសជនមួយចំនួនយក មកចែកជូន លោកយាយចាស់ជរា មួយនៅភូមិ លក្ខជា ឃុំ ព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ក្នុងពិធីចែក អំណោយនេះ មានការអញ្ជេញើញចូលរួម ពីសំណាក់លោក អួង វឹងនិងលោកទ្រី ហៀ អនុប្រធានក្រុមកាងារសម្ពន្ធ័ យុវជនដើម្បីមនុស្សធម៌ខេត្តកំពត លោក គុល ពសិទ្ឋិ នាយករដ្ឋបាល សាលាស្រុកកំពង់ត្រាច លោកសេក ឈិន មេឃុំ ព្រែកក្រឹស និងសការីទូរទស្សន៍ មួយចំនួននៅខេត្ត កំពត ជាតំណាងអោយ លោកបណ្ឌិត ថោង វណ្ណា ប្រធានក្រុមការងារសម្ពន្ធ័ យុវជនដើម្បីមនុស្សធម៌ខេត្តកំពត និងកែប។និងតំណាងលោក កង ធឿន ប្រធានសម្ពន្ធ័ យុវជនដើម្បីមនុស្សធម៌ សាខាខេត្ត កំពត ។
បាននាំយកអំណោយ របស់ ឯកឧត្ត មឧត្តមសេនីយ៏ ម៉ែន សុខ ប្រធានកិត្តិយសនៃសម្ពន្ធយុវជនដើម្បីមនុស្សធម៌ ចុះសួរសុខទុក្ខគ្រួសារ លោកយាយ ចាស់ជរា មួយគ្រូសារ ដែល កំពុងមានជម្ងឺប្រចាំកាយ និងជួបការខ្វះខាត ក្នុងជីវភាព គ្រួសារ នោះមានឈ្មោះ លោក យាយ លឹម ជ្រេវ អាយុ៧៥ ឆ្នាំ គាត់រស់នៅជាមួយ និងកូនស្រីម្នាក់។ចំពោះ អំណោយ ដែលទទួលបានរួមមាន៖ អង្ករ១បាវទម្ងន់៥០គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកសុីអុី១យូ ទឹកត្រី១យូ ភួយ១ និងថវិការចំនួនផងដែរ។
ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខលោកយាយទាំង ៣នាក់ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៏ឯក ម៉ែន សុខ ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូ ពីការខ្វះខាតរបស់ បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ធានទូទាំងរាជធានី-ខេត្ត។និងបានផ្តល់អំណោយតាមរយះក្រុមការងារដើម្បីចុះសួរសុខទុក្ខ។ដោយឡែកអំណោយដែលផ្តល់ជូនពេលនេះថ្វីត្បិតតិចតួចពិតមែន ប៉ុន្តែក៏អាចដោះស្រាយ នូវការខ្វះខាត បានមួយគ្រាផងដែរ។ លោកយាយកំសត់មួយគ្រូសារ បានថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តនមសេនីយ៏ឯក ម៉ែន សុខ ដែលបានផ្តល់អំណោយជូនដល់រូបគាត់ខណះលោកយាយកំពុងតែមានជម្ងឺប្រចាំកាយ និងជួបការខ្វះខាតជាខ្លាំងនៅក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ។លោក អូង វឹងphoto_2016-09-02_16-37-08 photo_2016-09-02_16-37-13 photo_2016-09-02_16-37-04