កូន​កើប​លុយ​តុងទីន​ជិត​១៣​មឺ​ុ​ន​ដុល្លារ​គេចខ្លួនបាត់​ឯ​មេ​ភ្នែក​នៅ​កញ្ចឹងក​

0

 

សៀមរាប៖រឿងរ៉ាវកូនកើបលុយតុងទីនជិត១៣មឺុនដុល្លាររួចគេចខ្លួនបាត់ឯមេភ្នែកនៅកញ្ចឹងកហើយកំពុងរត់រកជំនួយពីសមត្ថកិច្ចនិងតុលាការជួយជិតមួយឆ្នាំទៅហើយតែហាក់គ្មានពន្លឺនៅឡើយ។យោងតាមប្រភពពីខាងផ្លូវច្បាប់បានឲ្យដឹងថា៖មេធាវីការពារក្តីស្ត្រីបោកលុយតុងទីនគេមានការរិះគន់ពីក្រុមអ្នកច្បាប់លោកអ៊ុកវ៉ានដេតជាមេធាវីបំរើការងារឲ្យអង្គការ”ស្ពានយុត្តិធម៌អន្តរជាតិ”និងជាមេធាវីតំណាងឲ្យអាណត្តិ៣នាក់១.ឈ្មោះធឿនចាន់សំបូរ ភេទស្រីអាយុ៣២ឆ្នាំ២ឈ្មោះលឹមរេម៉ុងភេទប្រុសអាយុ៣៩ឆ្នាំត្រូជាប្តី៣ឈ្មោះគ្រុឌសម្បត្តិភេទស្រីអាយុ៥៥ឆ្នាំត្រូវជាម្តាយដែលមានទីលំនៅភូមិពោធិបន្ទាយជ័យសង្កាត់សៀមរាបក្រុងសៀមរាបខេត្តសៀរាប។
បច្ចុប្បន្នអ្នកទាំងបីបានរត់គេចខ្លួនបាត់ដោសារប្រាក់បំណុល១២.៩៦៥០ដុល្លារជាប្រាក់តុងទីនរបស់ម្ចាស់បំណុលដែលមានឈ្មោះឱង យក់លានភេទស្រីអាយុ៣៧ឆ្នាំដែលមានទីលំនៅភូមិពោធិបន្ទាយជ័យសង្កាត់សៀមរាបក្រុងសៀរាប។ប្រភពបន្តថា៖តាមក្រុមអ្នកច្បាប់និងក្រុមមេធាវីក្នុងព្រះរាជាណាចក្រកម្ពុជាមានការរេះគន់ទៅលើលោកអ៊ុកវ៉ាន់ដេតដែលជាមេធាវីបំរើឲ្យអង្គការស្ពានយុត្តិធម៌អន្តជាតិដែលធ្វើផ្ទុយអំពីគោលបំណងនិងសកម្មភាពរបស់ខ្លួនដែលជាអ្នកច្បាប់ទៅក្រសួងមហាផ្ទៃ។
យោងតាមការបំភ្លឺរបស់អ្នកស្រីឱង យក់លាន ដែលជាម្ចាស់បំណុលដែលមានទឹកប្រាក់រហូត១២.៩៦៥០ដុល្លារបានប្រាប់អ្នកកាសែតថា៖អ្នកស្រីបានដាក់បណ្តឹងរក្សាការពពារនៅផ្ទះនិងសម្បត្តិផ្សេងៗរបស់កូនបំណុលរបស់អ្នកស្រីចូលទៅតុលាការសាលាដំបូងខេត្តសៀមរាបដែលមានសាដីការលើទី១ចេញដោយចៅក្រមរ៉ែមសុភ័ក្រថ្ងៃទី១៤ខែមករាឆ្នាំ២០១៦និងលើកទី២ចេញដោយចៅក្រម កួយសៅនៅថ្ងៃទី២៨មិនាឆ្នាំ២០១៦គ្មានប្រសិទ្ធភាពចំពោះអ្នកស្រីដែលជាម្ចាស់បំណុលសោះឡើយ។អ្នកស្រីឱងយក់លាងបានបន្តថា៖កូនបំណុលរបស់អ្នកស្រីបានរកមេធាវីជាច្រើនមកហើយក្នុងខេត្តសៀមរាបទើបតែថ្មីៗនេះលេចចេញលោកអ៊ុកវ៉ានដេតជាមេធាវីបំរើអោអង្គការស្ពានយុត្តិធម៌អន្តរជាតិជាអ្នកការពារក្តីឲ្យបុគ្គលដែល
រត់ចោលស្រុកត្រូវប្រឈមមុខក្នុងការដោះស្រាយតាមច្បាប់។ទាក់ទិនករណីនេះដែរ មិនអាចស្វែងរកការបំភ្លឺពីលោកអ៊ុក វ៉ានដេត ដែលជាមេធាវីនៅ អង្គការ”ស្ពានយុត្តិធម៌អន្តរជាតិ”បានទេនៅរសៀលថ្ងៃទី០២ខែសីហានេះ។ជាចុងក្រោយអ្នកស្រីឱង យក់លាន ដែលជាមេតុង
ទីនបានស្នើឲ្យសមត្ថកិច្ចនិងស្ថាប័នតុលាការ ជួយរកយុត្តិធម៌ឲ្យគាត់និងកូនតុងទិនជាច្រើននាក់ទៀតផង
received_1762320797319132