​ទឹកភ្លៀង​ជន​លិច ស្រុក​ព្រៃនប់ ស្ទើរ​រក​ផ្លូវ​ដើរ​មិនឃើញ​នោះទេ​

0

ខេត្តព្រះសីហនុ៖ ទឹកភ្លៀងធ្លាក់ជោគជាំ ចាប់តាំងពីរថ្ងៃទី០២ខែសីហា ឆ្នាំ២០១៦ រហូតមកដល់ ថ្ងៃទិ០៣នេះ នៅមិនទាន់មានភាពស្រាកស្រាន់នៅឡើយទេ ជាហេតុធ្វើឲ្យ ផ្លូវ មួយចំនូនក្នុង ស្រុក ព្រៃនប់ ដូចជាផ្លូវខាងមុខផ្សារវាលរេញ ផ្លូវខាងមុខសាលាស្រុក នឹងផ្លូវជាតិលេខ៣ ត្រង់ចំណុច ឃុំទឹកផ្លា តំបន់រោងចក្រកាប់គោ អូស្ត្រាលី ត្រូវទឹកជនលិច ស្ទើរក្លាយជាទន្លេរទៅ ហើយ បង្ករឲ្យ មាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍ទៅមក ចំណែកឯនៅក្រុង ព្រះសីហនុវិញ ក៏គេសង្កេតឃើញមានការជនលិចផ្លូវសំខាន់ៗមួយចំនូនផងដែរ ដោយសារ តែប្រពន្ធ័លូឬអូរបង្ហូរ ទឹកចំណុចផ្លូវនោះតូចបង្អៀត ទឹកហូរមិនទាន់។
.ជាមួយនឹង ការជនលិចដោយទឹកភ្លៀងខាងលើនោះ ត្រូវបានមន្ត្រីក្រុមព្រឹក្សាព្រៃនប់ និយាយប្រាប់ឲ្យដឹងថាស្រុកព្រៃនប់ពីមុនមកមិនដែល ត្រូវ ទឹកភ្លៀងជនលិចបែបនេះទេ ប៉ុន្តែរ សំរាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ឲ្យតែមានភ្លៀងធ្លាក់ ទោះតិចឬច្រើនក៏ដោយ តែងតែ ជនលិចផ្លូវ ជាប្រចាំ ជាពិសេស ផ្លូវមុខផ្សារវាលរេញ នឹងមុខសាលាស្រុកតែម្តង ហើយទឹកជនលិចម្តង ៗទំរាំ ហូរទៅអស់វិញរយៈពេលរាប់ម៉ោង បង្គរឲ្យ មានផលលំបាក់គ្រប់បែបយ៉ាងដល់ការធ្វើដំណើរ របស់ ប្រជាពលរដ្ឋទូទៅជាពិសេស គឺអ្នកដំណើរស្មើរជើង ។ចំពោះបញ្ហារបង្ករឲ្យមានទឹកជនលិច បែបនេះត្រូវបាន មន្ត្រីក្រុមព្រឹក្សាស្រុក រូបនោះ ធ្វើការបញ្ជាក់ថា ដោយសារតែប្រពន្ធ័លូ ឬអូរសំរាប់បង្ហូរទឹក តូច ចង្អៀត ពិព្រោះលូឬ ដីអូរ មួយចំនួនត្រូវបានគេឃុបឃិតគ្នា ចាក់ដីលុប វាតទី រំលោភ យក ធ្វើកម្មសិទ្ធិដោយខុសច្បាប់ នឹងកន្លែងខ្លះ សង់ផ្ទះពីលើដីអូរតែម្តង ។ដោយឡែក សំរាប់ការជនលិច ផ្លូវនៅជាតិលេខ៣ តំបន់ រោងចក្រកាប់គោ អូរស្ត្រាលី ក្នុងឃុំទឹកថ្លានោះ វាជារឿងថ្មី ដែល ទើប នឹងកើតមានក្នុងឆ្នាំនេះ ខណៈពេលដែលព្រៃលិចទឹកតំបន់នោះមួយ ចំនួនធំ ត្រូវបាន គេឈុស ឆាយបំផំផ្លាញ ចាក់លុបបំពេញ ធ្វើឲ្យ ប៉ះពាល់ដល់ប្រពន្ធ័បង្ហួរទឹក ក្នុងពេលមាន ភ្លៀង ធ្លាក់ ពីព្រោះថា តំបន់ព្រៃលិចទឹកទាំងនោះមិនត្រឹមតែជាជំរកជីវចម្រុះ ប៉ុណ្ណោះ ទេ តែវាក៏មាន តូនាទី ដ៍សំខាន់ផងដែរ ក្នុងរំដោះទឹកភ្លៀងក្នុងរដូវវស្សាមិនឲ្យ មានការជនលិច ប៉ុន្តែរសំរាប់ ពេលនេះ បើនៅតែបន្តឲ្យមានការចាប់ដីលុបព្រៃលិចទឹកត ទៅទៀត ច្បាស់ជាចប់ហើយ គ្មាន វិធីដោះ ស្រាយនោះទេ។ ចំណែកទឹកលិចផ្លូវក្នុងក្រុងព្រះ សីហនុ ក្នុងពេលមានភ្លៀងធ្លាក់ ក៏មិន មែន ជាជាបញ្ហារអ្វីខុសផ្លែកពីរស្រុកព្រៃនប់នោះដែរ ពីព្រោះវប្បធម៏ឃុបឃិតគ្នារំលោភយកដីអូរ ដីចំណីអូរតែងតែកើតមានជាហូរហែរ ពីកន្លែងមួយទៅកន្លែងមួយ ជាហេតុធ្វើឲ្យដីអូររួមចូចចង្អៀត ទឹកហូរមិនទាន់ ធ្វើឲ្យជនលិច គ្រប់ពេលមានភ្លៀងធ្លាក់ បង្ករឲ្យមានផលការប៉ះពាល់ដល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរផងដែរ ដោយ ទឹកជនលិចទាំងនោះបានហូរនាំមកនៅកាកសំណល់គ្រប់បែបយ៉ាងមកចាក់លើផ្លូវ នឹងតាមទីសាធារណ៏គួរឲ្យខ្ពើមរអើមបំផុត។
.អ្វីដែលបានលើកឡើងខាងលើនេះ វាជារឿងពិត ដូចនេះ ដើម្បី ជៀសឲ្យផុតពីរការ ជន លិចផ្លូវ បែបនេះតទៅទៀត មន្ត្រីអ្នកអនុវត្តន៏គួរមានការយល់ដឹង ហើយ ថាត្រូវធ្វើបែបណាជា មួយ ក្រុមអ្នក ពាក់ពន្ធ័រំលោភយកដីអូរ ដីព្រៃលិចទឹក នឹងមានវិធានការតាមផ្លូវច្បាប់ ឲ្យមាន ប្រសិទ្ធិ នោះបញ្ហារទឹកជនលិច នឹងអាចដោះស្រាយ បានហើយ ដូចជាមិនពិបាកនោះទេ៕ IMG-20160802-WA0067IMG-20160802-WA0043 IMG-20160802-WA0067 IMG-20160802-WA0044 IMG-20160802-WA0035