ឧត្តរមានជ័យ៖សាកសពពលរដ្ឋខ្មែរម្នាក់បានស្លាប់នៅមន្ទីពេទ្យស្រុកថៃ ខណះព្យាបាលនៅមន្ទីពេទ្យក្នុងស្រុកយូរឆ្នាំមិនជា ត្រូវបានសមត្ថកិច្ចប៉ូលិសថៃដឹកជញ្ជូនប្រគល់អោយគ្រួសារវិញ កាលពីវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ តាមច្រករបៀងព្រំដែនភូមិជប់គគី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។សមត្ថកិច្ចកម្ពុជាប្រចាំច្រកជប់គគី និយាយថា សាកសពខ្មែរម្នាក់ដែលថៃបានបញ្ជួនមានឈ្មោះ ផេង អាត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកានាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបានបញ្ជូនទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ខេត្តប់រីរុាំ ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ហើយត្រូវបានស្លាប់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍(ក្រឡាប់គោយន្តកន្ត្រៃ ហើយក៏ត្រូវបានស្លាប់ ដោយមានអាការះជំងឺធ្ងន់ធ្ងរពេក ។ហើយត្រូវបានប្រគល់សាកសពជូនដល់សាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕