បន្ទាយមានជ័យៈ លោក អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានធ្វើការអំពាវនាវអោយអ្នកដែលចូលចិត្តលេងនិងហែលទឹកនៅតាមរមនីយដ្ឋាននានាអោយបង្កើនការប្រុងប្រយត្ន័ជៀសវាងការលង់ទឹកស្លាបដូចនៅរសៀលថ្ងៃទី០៣ខែសីហាឆ្នាំ២០១៦នេះចំនុចប្រឡាយស្ពានតាផាន់មានក្មេងប្រុសស្រីចំនួនបីនាក់បានស្លាប់២នាក់នឹងម្នាក់ទៀតកំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។លោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់អោយដឹងទៀតថានៅវេលាម៉ោងប្រមាណជា៥និង២៥នាទីរសៀលថ្ងៃនេះគឺមានក្មេងប្រុសស្រីចំនួនបីនាក់បានលេងដេញប្រលែងគ្នានៅមាត់ប្រឡាយទឹកស្ពាន់តាផាន់ស្ថិតក្នុងភូមិសែសិនសង្កាត់ព្រះបន្លាក្រុងសិរីសោភ័ណហើយក៏រអិលជើងធ្លាក់ចូលទៅក្នុងទឹកទាំងពួកគេមិនចេះហែល ក្រោយមកក៏មានអ្នកដែលលេងទឹកនៅក្បែរនោះប្រទះឃើញហើយស្ទុះទៅជ្រមុជរាវរកដើម្បីស្រង់យកឡើងបានក្មេងស្រីម្នាក់ដឹកទៅមន្ទីរពេទ្យភ្លាមៗ។បន្ទាប់មកទើបរាវរកក្មេងប្រុសស្រីពីរនាក់។តែអកុសលក្មេងទាំងពីរដែលស្រង់បានក្រោយបានស្លាប់បាត់បង់ជីវិតទៅហើយ។
ចំពោះសាកសពក្មេងទាំងពីរនាក់សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយតែពួកគេមានអាយប្រហែលជា១៤-១៥ឆ្នាំប៉ុណ្ណោះ។ប្រឡាយស្ពានតាផាន់អោយតឬរដូវវស្សាប្រជាពលរដ្ឋតែងតែទៅកំសាន្តហែលទឹកលេងនិងអង្គុយហូបចំណីអាហារស្រូបយកខ្យល់អាកាស៕