​គ្លីនិក​រស្មី​សៀមរាប​នៅតែ​សម្រុក​យក​រថយន្ត​របស់ខ្លួន ទៅ​ដឹក​ជនរងគ្រោះ​ក្នុងពេល​គ្រោះថ្នាក់ ចរាចរ​ណ៏​ទោះ​ច្បាប់​បាន​ហាមឃាត់​

0

​សៀមរាបៈ​​ទោះបី​ក្រសួងសុខាភិបាល​បាន​ហាមឃាត់​មិន​អនុញាតិ​ឲ្យ​គ្រប់​បណ្តា​គ្លីនិក​ឯកជន​បញ្ចេញរ​ថ​យន្ត​ស​ង្ក្រោះ​របស់ខ្លួន​ទៅ​ដឹក​ជនរងគ្រោះ ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏ តែ​សម្រាប់​ខេត្តសៀមរាប គឺ​ឈាន មុខ​គេ ដោយ​មិន​ខ្វល់​ពី​ច្បាប់​។ ករណីនេះ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានបញ្ជាក់​ធ្លាប់​ជូនដំណឹង រហូត ហៅ​មក​ព្រមាន​ហើយ តែ​ពួកគេ​នៅតែ​បំពាន​ដដែល​។​

​ ​ការដែល​ក្រុម​គ្លីនិក​ឯកជន ប្រជែង​គ្នា​ក្នុងការ​ទៅ​ដឹក​ជនរងគ្រោះ ពេល​គ្រោះថ្នាក់​ចរាចរ​ណ៏ ក៏​ព្រោះតែ ពួកគេ​អាច​ទាមទារ​ថ្លៃ​ព្យាបាល​បាន​ខ្ពស់ កប់​ពពក​ឬ​ហៅថា​កោ​មិនបាច់​ដាក់​ទឹក​ហើយ​ពុំមាន​ជនរងគ្រោះ​ណា​អាច​តថ្លៃ​ជាមុន​បាន​។​ចំណែក​ព័​ត៏​មាន​វិញ​គឺ​ផ្តល់​សេវា​(​ទឹកតែ​)​សម្រាប់​អ្នក​ចុច​ទូរ​សព្ទ័​ប្រាប់ថា ហេតុ​ការ​ណ៏​កើត​នៅ​កន្លែង​ណា​។

ដោយសា​តែ​ងាយ ស្រួល​ក្នុង​ការប្រមូល​លុយ ពី​ការព្យាបាល គ្លីនិក​ខ្លះ​បាន​ទម្លាក់​ស្លាក​ចោល​ដោយសា​ច្បាប់​អាជីវកម្ម អស់​សុពល ភាព តែ​ពួកគេ​នៅតែ​បញ្ចេញ​រថយន្ត​របស់ខ្លួន ទៅ​ដឹក​ជនរងគ្រោះ​មក​ព្យាបាល​ទៀត តួ​យ៉ាងដូច​គ្លីនិក រស្មី សៀមរាប​ជាដើម​។​ ​ ​គ្លីនិក​រស្មី​សៀមរាប​បច្ចុប្បន្ន បាន​ទម្លាក់​ស្លាក​យីហោ​ចោល​ហើយ ក៏ប៉ុន្តែ​រថយន្ត​សង្គ្រោះ​នៅតែ​បន្ត​ចេញ ទៅ​ដឹក​ជនរងគ្រោះ​មក​ព្យាបាល​ជាធម្មតា ថែមទាំង​ឈានមុខ​គេ​នៅ​ខេត្តសៀមរាប បើទោះបីជា​ធ្លាប់​មានរឿង អាស្រូវ​ច្រើន ដូចជា​ព្យាបាល​យក​សេវា​ខ្ពស់ ដោយសា​ជនរងគ្រោះ​មិនបាន​តថ្លៃ​ជាមុន​។

ធ្លាប់​ចេញទៅ​ដឹក ជនរងគ្រោះ តែ​ពេល​ឃើញ​របួសធ្ងន់ សុខចិត្ត​បើករថយន្ត​ទៅវិញ​ដោយ​ទុក​ឲ្យ​ជនរងគ្រោះ​ស្លាប់​។ មិនតែប៉ុណ្ណោះ កាលពី​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៤​ឪពុក​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ឈិន​ស៊ន់​បានដាក់​ពាក្យ​ប្តឹង​ថា​បុគ្គលិក​គ្លីនិក​មួយ​នេះ​បាន​លួច​ដោះ​គ្រឿង​អាល​ង្កា​តម្លៃ​ជាង​១០០០​ដុល្លារ ពេល​ជនរងគ្រោះ​សន្លប់​បាត់ស្មារតី​ទៀតផង​។​ ​

​ករណី​ខាងលើនេះ​លោក អ៊ា​ប ប៊ុន​លឿន អនុប្រធាន​មន្ទីរ​សុខាភិបាល បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា គ្លីនិក រស្មី​សៀមរាប ច្បាប់​ផុតកំណត់ ពេលនេះ​កំពុង​រៀបចំ​ច្បាប់​ជាថ្មី​។ លោក​បន្តថា ចំពោះ​ការចេញ​រថយន្ត​ទៅ​ដឹក ជនរងគ្រោះ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏ ដោយ​គ្លីនិក​ឯកជន ច្បាប់​មិន​អនុញាតិ​នោះទេ តែ​ពួកគេ​នៅតែ បំពាន ខាង​លោក​មិន​ត្រឹមតែ​ជូនដំណឹង​ទេ ថែមទាំង​ធ្លាប់​កោះហៅ​មក​ព្រមាន​ជាច្រើន​ដង​ទៀត​។ ក្រៅពីនោះ ក៏​ធ្លាប់បាន​ជូនដំណឹង​ទៅខាង​ប៉ូលិស​ផងដែរ រាល់​កើតហេតុ​មិនត្រូវ អនុញាតិ​ឲ្យ​គ្លីនិក​ដឹក​ទេ ត្រូវ​ហៅ​ឡានពេទ្យ របស់​រដ្ឋ ប៉ុន្តែ​ខាង​ពេទ្យ​ពុំដែល​បានទទួល​ទូរ​សព្ទ័​ពី​ប៉ូលិស​ឡើយ​៕???????????????????????????????