បន្ទាយមានជ័យះគ្រឿងញៀន២៤ថង់តូចនិងជនសង្ស័យមានប្រុសស្រីក្មេងចាស់ទាំងអស់៧នាក់ត្រូវបានកំលាំងនគរបាលនៃអធិការក្រុងប៉ោយប៉ែតធ្វើការបង្ក្រាបពីទីតាំងផ្សេងគ្នាតែក្នុងរយះពេលមួយថៃហើយបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៣សីហា២០១៦ដើម្បីបន្តទៅតុលាការ។
លោក ធិន សិុនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថាអនុវត្តតាមផែនការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុការបបង្កាបង្ក្រាបបទល្មើសនានាជាពិសេសបទល្មើសគ្រឿងញៀនស្របតាមគោលនយោបាយភូមិឃុំមានសុវត្តិភាពជាបន្តបន្ទាប់លោកបានណែនាំបន្តទៅតាមបុ៉ស្តិ៍នគរបាលរដ្ឋបាលធ្វើការកំណត់មុខសញ្ញាប្រើប្រាស់ជួញដូររហូតលោកឈានដល់ការដឹកនាំបង្ក្រាបដោយផ្ទាល់កាលពីថ្ងៃទី២សីហា២០១៦ដោយមានការសម្ថបសម្រួលពីលោកព្រះរាជអាជ្ញា មាស ចន្ទ័ពិសិដ្ឋ លើគោលដៅពីកន្លែងនៅក្នុងសង្កាត់ផ្សារកណ្តាលនិងមួយទៀតក្នុងផ្ទះសំណាក់ក្នុងសង្កាត់ប៉ោយប៉ែត។
ជំហានដំបូងបង្ក្រាបនៅក្នុងសង្កាត់ផ្សារកណ្តាលបានជនសង្ស័យ៤នាក់មានម្នាក់ឈ្មោះណែម ប៊ុន ឈឿន អសយុ២៤ឆ្នាំនៅនិងផ្ទះបានសារធាតុញៀនប្រភេទម្សៅក្រាមចំនួន២៤កូនថង់ពណ៍ថ្លារួចបន្តចាប់ឃាត់ខ្លួនអ្នកមកទិញប្រើប្រាស់២នាក់និងបុរសវ័យ៥៦ឆ្នាំម្នាក់អតីតជាទាហានប៉ារ៉ាដែលកំពុងអង្គុយជក់កញ្ឆានៅនិងផ្ទះ។ចំណែកករណីទីពីធ្វើឡើងនៅក្នុបន្ទប់ផ្ទះសំណសក់យីហោ ផ្កាយបីក្នុុងភូមិក្បាល់ស្ពាន១ឃាត់ខ្លួនជនសង្ស័យបីនាក់ក្នុងមានស្ត្រីមា្នក់ដោយមានម្នាក់ឈ្មោះ សិុន សុវណ្ណាហៅផាន់ណាមានកាត់សម្គាល់ខ្លួនជាកងយោធពលខេមរះភូមិន្ទទៅឆែកឆេរទីតាំងរកឃើញថ្នាំញៀនម្សៅក្រាមពណ៍ស១កូនថង់តូចនិងថង់កូនថង់ដែលមានជាថ្នាំញៀងជាច្រើនបន្ទាប់ពីប្រពន្ធឈ្មោះធួន ស្រីមុំរណដោះយកវត្ថុតាងគេចខ្លួនបាត់។
សរុបទាំងពីករណីនេះសមត្ថកិច្ចនគរបាលបានវត្ថុតាងជាគ្រឿងញៀនចំនួន២៤ថង់តូចកញ្ឆាមួយចំនួន បំពុងជក់កញ្ឆាមួយ ដាវសាំម៉ូរ៉ៃមួយនិងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនជាច្រើន។ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងអ្នកជួញដូរនិងប្រើប្រាស់ត្រូវបានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យហើយនិងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តនាព្រឹកនេះតែម្តង់៕