​ពលរដ្ឋ​ដែល​ឈរ​រងចាំ​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន នៅមុខ​សាលាខេត្ត​ព្រះសីហនុ សំដែង​ការខកចិត្ត ខណៈពេល​សម្តេច​មិនមាន​ពេលវេលា​ដើម្បី​ទទួល​ជួប​ពួកគាត់​បាន​

0

 

ខេត្តព្រះសីហនុ៖ លោក ឪ,ជួយកូនផង !កុំទៅណាចោលកូន! នេះជាសំលេងស្រែកដង្ហោយរបស់ ប្រជាពលរដ្ឋប្រមាណជិត200នាក់ មកពីសហគមន៍ចំនួន19 ដែល មានទំនាស់ដីធ្លីយ៉ាងរ៉ាំរ៉ៃជាច្រើនឆ្នាំកន្លងមកហើយ នៅក្នុងខេត្តព្រះសីហនុ ស្រែកទៅកាន់ សម្តេចតេជោ ហ៊ុន សែន ខណៈក្បួនរថយន្តរបស់សម្តេចបើកចេញពីសាលាខេត្តបន្ទាប់ពីកិច្ចប្រជុំសំណេះសំណាលជាមួយសមាជឹកក្តុមប្រឹក្សាឃុំសង្កាត់ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធត្រូវបានបញ្ចប់ នៅម៉ោងងមាណ 6.10នាទីល្ងាចថ្ងៃទី3/8/2016 នេះ។ពលរដ្ឋដែលបានឈរទន្ទឹងរងចាំជួបសម្តេចតេជោហ៊ុន សែន តាំងពីព្រលឹមទល់ព្រលប់ទាំងហាលភ្លៀងហាលខ្យល់ដោយក្តីរំពឹងថានឹងបានជួបសម្តេចដើម្បីមានឱកាសរៀបរាប់ពីទុក្ខលំបាកប្រាប់សម្តេចក៍ត្រូវបានរលាយបាត់អស់ទៅវិញដោយបន្សល់ទុកនៅការខកចិត្តជាខ្លាំង។
ក្រុមប្រជាពលរដ្ឋឲ្យដឹងទៀតថា គោលបំណងនៃការជួបជុំរងចាំជួបសម្តេច តេ ហ៊ុន សែន គឺដើម្បីសុំឲ្យ សម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ ជួយពន្លឿនការដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់។ព្រោះដីរបស់ពួកគាត់ត្រូវបានបុគ្គល និងក្រុមហ៊ុនមួយចំនួនបានរំលោភយកយ៉ាងអយុត្តិធម៌។( មានបទសម្ភាសជាមួយតំណាងសហគមន៍)ក្នុងហេតុការណ៍នេះដែរ មន្ត្រីសមាគម អាដហុកប្រចាំខេត្តព្រះសីហនុ ដែលបានចូលរួមអង្គេតការណ៍នេះ សំដែងការយល់ឃើញថា៖(មានបទសម្ភាសជាមួយ លោកស្រី ជាប សុធារី, ប្រធានសមាគម អាដហុក)ទាក់ទងនឹងការមិនទទួលជួបក្រុប្រជាពលរដ្ឋដែលឈររងចាំជួបសម្តេចនៅមុខសាលាខេត្តរយះពេលមួយថ្ងៃពេញនេះយើងមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដឡើយ។
តែទោះជាសម្តេចមិនមានពេលជួបសំណេះសំណាលជាមួយពួកគាត់តែក្រុមការងារដែលជាកូនចៅសម្តេចបានទទួលយកញត្តិរួមទាំងឯកសារដីធ្លីមានទំនាស់របស់ប្រជាពលរដ្ឋដើម្បីត្រៀមដាក់ជូនសម្តេចពិនិត្យមើលហើយ។ពលរដ្ឋខ្លះលើកឡើងថា៖ពួកគាត់នៅតែមានសង្ឃឹមនិងជឿជាក់ថាសម្តេចតេជោ មិនបោះបង់ពួកគាត់ចោលឡើយ បើទោះជាពេលនេះសម្តេចតេជោមិនមានពេលវេលាដើម្បីជួបពួកគាត់យ៉ាងណាក្តី៕(មានបទសម្ភាសជាមួយពករដ្ឋ)
ដោយ ខៀវ សាវ៉ុនphoto_2016-09-03_15-56-21 photo_2016-09-03_15-56-25 photo_2016-09-03_15-56-35 photo_2016-09-03_15-56-32 photo_2016-09-03_15-55-25 photo_2016-09-03_15-55-22 photo_2016-09-03_15-56-29