កំពង់ធំ៖ ជារៀងរាល់ថ្ងៃបទល្មើសព្រៃឈើនៅតែបន្តដឹកដូចភ្លៀងរលឹមនៅឃុំទំរីងស្រុកសណ្ដាន់ ខេត្តកំពង់ធំដោយសារតែរដ្ឋបាលព្រៃឈើទំរីងបើកភ្លើងខៀវ ឲ្យឈ្មូញទាំងនោះដឹកទាំងយប់ទាំងថ្ងៃ ដោយការអនុវត្តច្បាប់របស់ជំនាញរដ្ឋាបាលព្រៃឈើ និងអង្គភាពបរិស្ថាន ត្រូវបានគេរិះគន់យ៉ាងចំៗថាគឺធ្វើឡើងដោយការ ប្រកាន់បក្ខពួក។
លោក ឡង់ គីសឹង. អភិបាលស្រុកសណ្ដាន់បានអនុវត្តការបង្ក្រាបបទល្មើសព្រៃឈើ យ៉ាងសកម្មកម្មដើម្បីទប់ស្កាត់ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិ ព្រមទាំងបានបញ្ជាកម្លាំងឲ្យសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើ ធ្វើការឃាត់រថយន្តមួយគ្រឿង ប្រភេឡានកូរ៉េក្បាលសពាក់ស្លាកលេខកំពង់ធំ 3A 1846ដឹកឈើប្រភេទលេខ២ដែលមានចំនួនជាងបីម៉ែតគូបនៅចំណុច ភូមិ ខោស ឃុំទំរីង ស្រុកសណ្ដាន់ខេត្ដកំពង់ធំ នៅព្រឹក ថ្ងៃទី០៤ ខែ. សីហា ឆ្នាំ២០១៦ វេលាម៉ោង០៥ ,១០នាទី ដែលរថយន្តរបស់ ចែសឿនជាឈ្មួញដុះស្លែរម្នាក់នេះធ្វើសកម្មភាពមកយូរហើយ ដែលត្រូវបានគេដឹងថាជាអ្នកចិញ្ចឹមឆ្នាំងបាយរបស់មេព្រៃរាប់សិបឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះអ្នកស្រុកដឹកឈើបន្តិចបន្ទូចយកទៅធ្វើផ្ទះបែជាគំរៀមចាប់ ចំណែកឈ្មូញធំៗដែលជាបក្ខពូកគេ វិញដឹកឈើយកទៅលក់ឡើងរួងដី តែពុំមានការបង្ក្រាបម្តងណាឡើយ ជាក់ស្តែង រថយន្តមួយគ្រឿង នឹងត្រូវបានចាប់ឃាត់ដោយសារដឹកគ្មានច្បាប់ និងត្រូវបានស្គាល់ ម្ចាស់ឡានដឹកឈើមានឈ្មោះចែសឿន ដែលជាឈ្មូញដុះស្លែ ម្នាក់ប្រចាំ ភូមិ ដងក្ដា ឃុំក្រយា ស្រុកសន្ទុកខេត្ដកំពង់ធំ ហើយឈើទាំងអស់នេះដឹកចេញពីឃុំសុខចិត្ដ ស្រុកសណ្តាន់ ខេត្ដកំពង់ធំ ។
លោកឡងគីសឹងអភិបាលស្រុកនសណ្តាន់ បានប្រាប់អ្នកសារពត័មានយើងថាដោយមានការរឹតបន្តឹងពីថ្នាក់អោយតាមដាន ការត្រួតពិនិត្យ ការកាប់ឈើខុសច្បាប់ និងការចរាចរឈើដោយអនាធិបតេយ្យ (ដាក់កំលាំងបង្ក្រាប គ្រប់មុខសញ្ញា) ការបង្ក្រាបការដាក់បុស្តិអាណាធិបតេយ្យ ( អង្គការ អ្នកកាសែតដែលគ្មានវិជ្ជាជីវៈ បណ្តាញផ្សេងៗ)និង បញ្ហាផ្សេងៗ. ដោយ ផនសុខ ជាតិ