មន្ត្រី​អធិការកិច្ច​អាវុធ​គីមី​រង​ការបាញ់ប្រហារ​តែមាន​សុវត្ថិភាព​វិញ​ហើយ​

0

​ស៊ី​រី​៖ អង្គការ​ហាមឃាត់​អាវុធ​គីមី បាន​រាយការណ៍​ឲ្យ​ដឹងថា មន្ត្រី​អធិការកិច្ច​របស់ខ្លួន​ចំនួន ១១​នាក់ (A team of 11 chemical weapons inspectors ) ត្រូវបាន​វាយប្រហារ ដោយ​ខ្មាន់កាំភ្លើង នៅក្នុង​ខេត្ត Hama ប្រទេស​ស៊ី​រី ខណៈដែល​ពួកគេ​កំពុង ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីនោះ ប៉ុន្តែ​ពួកគេ​មាន​សុវត្ថិភាព​ទេ នេះ​បើតាម​ការផ្សាយ​ពី​ព័ត៌មាន វេ​ប​សាយ​បរទេស​ដេលី​មែ​ល​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា នេះ​។​ ​

បើតាម​របាយការណ៍​ដំបូង​ពី​រដ្ឋាភិបាល​ស៊ី​រី​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​១១​នាក់​(​ក្នុងនោះ​មាន​មន្ត្រី​អធិការកិច្ច​ចំនួន​៦​នាក់ និង​អ្នកបើកបរ​៥​នាក់​)​បាន​ទទួលរង​ការបាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង នៅក្នុង​ខេត្ត Hama កណ្តាល​ប្រទេស​ស៊ី​រី​។​ ​ប៉ុន្តែ អង្គការ​ហាមឃាត់​អាវុធ​គីមី បាន​បញ្ជាក់ថា ពួកគេ​មាន​សុវត្ថិភាព​ទេ ហើយក៏​បាន​ត្រឡប់​មកកាន់​មូលដ្ឋាន​របស់ខ្លួន​វិញ​ហើយ​ដែរ​៕syria weapon