សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពីរ​សហ​ការណ៍​រួមគ្នា​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង​ឃាត់ខ្លួន​មន្ត្រីនគរបាល​សក្តិ​៤​ម្នាក់​បញ្ជូន​ទៅកាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី​

0

ដោយ៖ យក្ខ ឡោម

ខេត្តរតនគីរី៖ មន្ត្រីនគរបាលម្នាក់មានឋានៈសក្តិ៤ និងរថយន្តឡង់គ្រីស័រមួយគ្រឿងដឹកឈើប្រណិតពេញប្រៀប ដែលគេដឹងថា បានចរាចរណ៍ចេញពីដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តរតនគីរីនោះ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តទាំងពីរនេះ បើកកិច្ចសហការphoto_2016-08-05_14-18-19ណ៍រួមគ្នា ប្រដេញនិងស្ទាក់ចាប់បានទាំងវេលាម៉ោងជាងពាក់កណ្តាលអាធ្រាត្រ និងនៅក្រោយការបង្ក្រាបនោះរួច ជនសង្ស័យ និងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី ចាត់ការទៅតាមនីតិវិធីច្បាប់។
ប្រតិបត្តិការណ៍រួមគ្នា រវាកម្លាំងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងខេត្តរតនគីរីនោះ បានប្រព្រឹត្តទៅតាំងពីវេលាម៉ោង២រំលងអាធ្រាត្រ រហូតទៅដល់ម៉ោងជាង៣ទៀបភ្លឺ ថ្ងៃ៥សីហានេះ ទើបសមត្ថកិច្ចស្ទាក់ចាប់បាន នៅចំណុចភ្នំកូនសេក នៃផ្លូវបំបែកអូរចេងចូលទៅកាន់ស្រុកលំផាត់ ខេត្តរតនគីរី។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានឲ្យដឹងថា មានរថយន្តប្រភេទឡង់គ្រីស័រ១គ្រឿង បានផ្ទុកឈើប្រណិតពេញប្រៀប ដឹកចេញក្នុងដែនដីខេត្តស្ទឹងត្រែង ក្នុងបំណងឆ្ពោះទៅកាន់ខេត្តរតនគីរី ។លោកថា ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានចុះស្ទាក់ចាប់រថយន្តនេះ គ្រាដែលរថយន្តដឹកបទល្មើសឈើប្រណិតនោះ បើកមកដល់ចំណុចផ្លូវបំបែកអូរពងមាន់ ក្នុងសង្កាត់ស្ទឹងត្រែង កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៏បានធ្វើការស្ទាក់ចាប់ ប៉ុន្តែ ត្រូវបានអ្នកបើកបររថយន្តនោះបន្ថែមល្បឿងកាន់តែលឿង រត់នៅលើដងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ដែនដីខេត្តរតនគីរី ៕ photo_2016-08-05_14-17-55 photo_2016-08-05_14-17-41 photo_2016-08-05_14-18-54 photo_2016-08-05_14-18-34 photo_2016-08-05_14-19-00 photo_2016-08-05_14-18-00 photo_2016-08-05_14-18-12