ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក​

0

កំពត-ស្រុកឈូក ៖ នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទី នាអធិការដ្ឋាននគរបាលស្រុក បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកឈូក ដងទង់ និងជុំគីរី photo_2016-08-05_14-58-22ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការរងទទួលផែនធនធានមនុស្ស និងលោកវរសេនីយ៍ឯក នៃ គង់ ស្នងការរងផែនអត្តសញ្ញាណកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ព្រមទាំងមានវត្តមានលោកអភិបាល នៃគណ:អភិបាលស្រុកឈូក លោកនាយ-នាយរងការិយាល័យបុគ្គលិក លោកអធិការស្រុកទាំង៣ លោកមេបញ្ជាការកងរាជអាហត្ថស្រុក និងលោកមេបញ្ជាការប្រតិបត្តិការសឹករងស្រុក សរុបមានចំនួន ១៦៥រូប ។ ក្នុងពិធីនេះ បានប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែងជូនមន្ត្រីនគរបាលទាំងបីស្រុកចំនួន ២៩នាក់ និងបំពាក់ឋានន្តរសក្តិចំនួន ១០០នាក់ ក្នុងនោះមាន ៖ ថ្នាក់អនុសេនីយ៍ឯកចំនួន ០៩នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន ១៣នាក់ ថ្នាក់អនុសេនីយ៍ត្រីចំនួន ២២នាក់
ថ្នាក់ព្រិន្ទបាលឯកចំនួន ២៩នាក់ និងថ្នាក់ព្រិន្ទបាលទោចំនួន ២៧នាក់ ។ ទន្ទឹមនោះក៏មានពិធីចែកអំណោយជាថវិកា និងគ្រឿងឧបភោគជូនមន្ត្រីនគរបាលដែលខ្វះខាត និងមានជំងឺប្រចាំកាយចំនួន ០៩នាក់ រួមមាន ថវិកាចំនួន ២០ម៉ឺនរៀលក្នុងម្នាក់ៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្ករចំនួន ២៥គីឡូក្រាម ទឹកត្រីចំនួន ០១យួរ ទឹកស៊ីអ៊ីវចំនួន ០១យួរ ស្កសរចំនួន ០១គីឡូក្រាម ប៊ីចេងចំនួន ០១គីឡូក្រាម និងអំបិលចំនួន ០១គីឡូក្រាម (ក្នុងម្នាក់ៗ) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ ៕ photo_2016-08-05_14-58-37 photo_2016-08-05_14-58-41 photo_2016-08-05_14-58-27 photo_2016-08-05_14-58-32 photo_2016-08-05_14-58-59 photo_2016-08-05_14-58-46 photo_2016-08-05_14-58-54 photo_2016-08-05_14-58-50