រថយន្ត​ក្រុមហ៊ុន​ថោង សុ​ី​ង បើក​លឿន​បង្ក​គ្រោះថ្នាក់​ស្លាប់​១​របួស​៦

0

 

បាត់ដំបងៈ យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដែរ ក្នុងចំណោមជនរងគ្រោះចំនួន៧នាក់ ដែលសុទ្ធសឹងជាពុទ្ធបរិស័ទ
ចំណុះជើងវត្តកូនខ្លុង ខណៈដែលពួកគាត់បាននាំគ្នាធ្វើដំណើរទៅធ្វើបុណ្យនៅក្នុងក្រុង
បាត់ដំបង ហើយត្រូវបានរថយន្តរបស់ក្រុមហ៊ុនមួយបានបើកបរក្នុងល្បឿនលឿនទៅបុក
ចំពីក្រោយ បណ្តាលអោយបើុងធ្លាក់ទៅក្នុងទឹកស្រែតែម្តង ។យោងតាមប្រភពមួយចំនួន រួមទាំងសមត្ថកិច្ចផងនោះបានអោយដឹងថា កាលពីវេលាម៉ោង ១ និង២០នាទី រសៀលថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កឡើងដោយរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ថោង សុីង ពាក់ស្លាកលេខ ចង្កូតស្តាំ ភ្នំពេញ ១៤៣៣ បើកបរដោយឈ្មោះវឿត វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សីដែលបានប្រើប្រាស់ល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ។

ប្រភពដដែលបានបន្តថា នៅពេលនោះដែរគឺរថយន្តបង្កហាក់បីដូចជាមានការរអិលកង់
ដោយសារទឹកភ្លៀង ម្យ៉ាងដោយសារតែការបើកបរលឿនហួសកំណត់ផង ទើបមិនអាច
បញ្ជាយានបាន ក៏បានទៅបុកនឹងរថយន្តច្នៃមួយគ្រឿងដែលកំពុងបើកបរនៅពីមុខស្រប ទិសគ្នា ដែលរថយន្តច្នៃនោះពាក់ស្លាកលេខ ស្វាយរៀង 6A-0908 បើកបរដោយឈ្មោះ
សាំ សាំង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ។
ដោយពួកគេទាំងអស់គ្នាបាននាំគ្នាធ្វើដំណើរទៅធ្វើបុណ្យនៅវត្តពោធិវាល ។

ក្រោយពេលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះទៅពិនិត្យឃើញថា
ចំហេះហ្វ្រាំងរបស់រថយន្តបង្កមានប្រវែង ១៣ ម៉ែត្រ ហើយបានបុក និងរុញរថយន្តច្នៃ
ធ្លាក់ទៅក្នុងទឹកស្រែ ព្រមទាំងបង្កអោយមនុស្សដែលជិះនៅលើរថយន្តច្នៃ ធ្លាក់ពេញផ្លូវ
ដោយមានម្នាក់ត្រូវបានកង់រថយន្តកិនពីលើបណ្តាលអោយស្លាប់ម្នាក់ឈ្មោះ ពិន សុផន
ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ចំណែកមនុស្សចំនួន៦នាក់ទៀត
បានរងរបួសធ្ងន់ ស្រាលផងដែរ ដោយភ្លាមៗសមត្ថកិច្ចក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ
ដើម្បីធ្វើការសង្គ្រោះ ចំណែកសពក៏បានប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ
តាមប្រពៃណីផងដែរ រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ត្រូវបាននាំយកទៅរក្សាទុក
នៅអធិការដ្ឋាននគរបាលស្រុកសង្កែ ជាបណ្តោះអាសន្ន ៕image6 image4 image1 image7