ឧត្តរមានជ័យ៖កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ កំលាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកឧត្តមសេនីយ៍ ពុទ្ធ សារ៉ាន មេបញ្ជាការអហខេត្តចូលរួមនិងការពារពិធីប្រគល់ផ្ទះចំនួន៥ខ្នងផ្ទះដល់អតីតយុទ្ធជន ០១.ឈ្មោះ ម៉ម រ៉ែម និវត្តិន៍ជន-០២ឈ្មោះ យឿន យ៉ាន និវត្តិន៍ជន-០៣ឈ្មោះ ជិន ជឿន ពិការ-០៤ឈ្មោះ ពាក្យ ម៉ែន ពិការ-០៥ឈ្មោះ ភឹម លន់ ពិការ។នៅចំណុចអូរអំបិលស្ថិតនៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯ ឧ គន់ គីម អគ្គលេខាធិការ(សអយក)និងចែកអំណោយដល់អតីតយុទ្ធជន ចំនួន២០០នាក់ ក្នុង០១នាក់ ទទួលបានអង្ករ២៥គីឡូក្រាម.មី០១កេះ.ទឹកត្រី០១យូរ.ថវិកា៥មុឺនរៀល។លើសពីនេះគ្រួសារអតីតយុទ្ធដែលបានទទួលផ្ទះចំនួន០៥គ្រួសារក៏ទទួលបានអំណោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម.មី០១កេះ.ទឹកត្រី០១យូរ.ស្វាយ០៤ដើមនិងថវិកា១០មុឺនរៀលផងដែរ៕