សៀមរាប៖នាក់ប្រើប្រាស់ថ្នាំញៀន ប្រុសស្រីមួយសំបុកធំត្រូវបានកំលាំងការិយាល័យប្រឆាំង
គ្រឿងញៀនខេត្តសហការជាមួយកំលាំងចំម្រុះចុះប្រតិបត្តិ បង្ក្រាបពីករណីប្រើប្រាស់ដោយ
ខុសច្បាប់នូវសាធាតុញៀន ស្ថិតនៅចំណុចភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប
កាលពីវេលាម៉ោង០៧និង០០ទីក្នុងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។
លោកវរះសេនីយទោអ៊ុំសាអាតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា កាលពី ថ្ងៃទី០២ ខែសីហា កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនបាន សហការជាមួយកម្លាំងនគរបាល ចំម្រុះខេត្តធ្វើឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៤នាក់
ព្រមទាំងដកហូតបានឧបករណ៏ជក់មួយចំនួនដែលពួកគេបានប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុច ភូមិ សង្កាត់ ក្រុង ខាងលើ។លោកវរះសេនីយទោ បានបញ្ចក់ទៀតថា ជនសង្ស័យទាំង១៤នាក់នេះមានទីលំនូវក្នុងក្រុងសៀមរាប ហើយមានអាយុ ចាប់ពី២០ឆ្នាំទ្បើងទៅ។
សូមបញ្ចក់ដែរថាករណីជួញដូរនិង ប្រើប្រាស់នូវសាធាតុញៀននៅក្រុងសៀមរាប សមត្ថកិច្ចធ្វើការបង្ក្រាប ចាប់ឃាត់ខ្លួនបានស្ទើរតែរាល់ថ្ងៃ តែនៅ តែមានកម្មភាពមិនទាន់ថយនោះទេ។
ដូច្នេះហើយទើបបានប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប មានការព្រួយបារម្ភពីសុវតិភាពរបស់កូនៗរបស់ពួកគាត់។ដោយគឿនវេតបច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៤នាក់ដែលពាក់ព័ន្ឋពីករណីប្រើប្រាស់នៅថ្នាំញៀនត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀននៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦។