ខេត្តកំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ការលើកឡើងរ
បស់សកម្មជនបក្សប្រឆាំងថា៖ រដ្ឋាភិបាលបំផ្លាញព្រៃឈើអស់ ថារដ្ឋាភិបាលលក់ភ្នំ គឺជាការ
ឃោសនាបំភ្លៃនិងការពិត។ លោកអភិបាលខេត្តបានថ្លៃងបែបបនេះ នៅព្រឹកថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៦ ក្នុងពេលបើកការដ្ឋានកសាងស្ពានមួយកន្លែងជាបន្ទាន់នៅក្នុងឃុំទឹកហូត ស្រុករលា ប្អៀរ ជូបប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការ ដែលនៅក្នុងកម្មវិធីនេះមានមន្ត្រីរាជការ និងប្រជាពលរដ្ឋចៅលរួមចំនួយឮនជាង៧០០នាក់។
លោកបានបកស្រាយបន្តថា៖ នៅឆ្នាំ១៩៧០ប្រជាពលរដ្ឋខ្មែរមានតែ៧លាននាក់ទេ ហើ
យនៅក្នុងរបបប៉ុលពត បានស្លាប់ជាង៣លាននាក់ នៅសល់តែចាង៣លាននាក់ គិតមកដល់ពេលនេះឆ្នាំ២០១៦ប្រជាពលរដ្ឋមានជាង១៥លាននាក់។ ដូច្នេះតម្រូវការឈើធ្វើផ្ទះរបស់ប្រជាពលរដ្ឋត្រូវការ១គុណនិង៣ដងមិនមែនរដ្ឋភិបាលបំផ្លាញព្រៃឈើនោះទេ។
ទាក់ទងនិងពាក្យថាលក់ភ្នំ សួរថាតើការអភិវឌ្ឍន៍ធ្វើផ្លូវផ្នល់ ធ្វើស្ពាន ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ ធ្វើវត្តអារាម និងធ្វើផ្ទះប្រជាពលរដ្ឋរាប់លានខ្នង បើមិនយកថ្មភ្នំមកធ្វើ តើយកអ្វីមកធ្វើ!! និងគ្រប់ប្រទេសដែលគេអភិវឌ្ឍន៍ ប្រទេសណាក៍វាយថ្មភ្នំមកធ្វើដែល។ ចំណែកអ្នកថានោះវិញតើសព្វថ្ងៃ នៅក្នុងផ្ទះថ្ម ផ្ទះឈើ ឬនៅក្រោមដើមឈើ បើអ្នកទាំងនោះមានផ្ទះឈើ
ផ្ទះថ្ម នោះក៏បំផ្លាញព្រៃឈើ និងលក់ភ្នំដែរមែនទេ!! ហេតុនេះសូមប្រជាពលរដ្ឋកុំចាញ់ការឃោសនាបោកប្រាស់របស់ពួកគេ និងកមខឹងគោវាយរទេះអោយសោះ។
ដោយឡែកការស្ពានថ្មដែលត្រូវបើកការដ្ឋានកសាងនៅពេលនេះ គឺជាការយកចិត្តទុក ដាក់គិគូរអំពីការលំបាករបស់ប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល មិនមែនចេះតែសន្យាឆរបោក
គេ ចេះតែថា តែមិនធ្វើ ដូចបក្សមួយចំនួននោះទេ។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ស្ពានថ្មលូជ្រុងដែលកំពុងសាងសង់នេះមានបណ្តោយ៧ម ទទឹក៦,៧៥ម កំពស់៣,៥០ម
គម្រោងកសាងមានទឹកប្រាក់ជាង៤ម៉ឺនដុល្លា ដែលជាថវិការរបស់ប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនតាមរយះក្រសួងសាធារណៈការ ។ ដែលពេលនេះកសាងដោយមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំង ក្នុងរយះពេលប្រមាណ៣ខែអោយហើយ ដើម្បីបំរើសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលនេះគឺជាសមិទ្ធិផលមួយថ្នីទៀតជូនដល់ប្រជាពលរដ្ឋឃុំទឹកហូត ស្រុករលាប្អៀរ ហើយកំភ្លេចបោះឆ្នោតអោយបក្សណាជួយយើងអោយរស់ ជួយជាតិអោយបានសុខសន្តិភាពអស់ខ្មែរក្រហម ជួយអោយភូមិឃុំមានការអភិវឌ្ឍន៍ ៕