មនុស្ស​រាប់ពាន់នាក់​ទ​ស្សនា​ការប្រកួត​រត់កា​ត់​ភក់​ប្រចាំឆ្នាំ​

0

​ប្លែកៗ​៖ មនុស្ស​រាប់ពាន់នាក់​បាន​ជួបជុំគ្នា​ដើម្បី​ធ្វើការ​ប្រកួត​រត់​កាត់​ភក់​ជ្រៅ​ចម្ងាយ​៤០០​ម៉ែត្រ នៅ​អំឡុង​វិស្សមកាល​ចុង​សប្តាហ៍ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​រត់​កាត់​ភក់​ម៉ា​ល់​ដុន ចក្រភព​អង់គ្លេស នៅ​ថ្ងៃអាទិត្យ កន្លងទៅនេះ​។​ ​ការប្រកួត​រត់​កាត់​ភក់​នៅ​ម៉ា​ល់​ដុន ជា​ព្រឹត្តិការណ៍​ប្រកួត​រត់​កាត់​ភក់​ដ៏​ល្បីល្បាញ​មួយ​នៅ លើ​ពិភពលោក​( The World Famous Maldon Mud Race.) ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវ​បានរៀបចំ តាំងពី​ឆ្នាំ​១៩៧៥​មកម្ល៉េះ ហើយ​នៅ​ឆ្នាំនេះ ការប្រកួត​នេះ​បាន​

ប្រព្រឹត្តទៅ​នៅ​ឧទ្យាន Promenade Park, Maldon.​នា​វេលា​ម៉ោង​៣​កន្លះ ថ្ងៃអាទិត្យ ទី​២៥ ខែឧសភា ឆ្នាំ​២០១៤​។​ ​ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ដ៏​ច្រើន​កុះករ មនុស្ស​មកពី​គ្រប់ទិសទី ចំនួន​ជាង​៣០០​នាក់ ស្ម័គ្រចិត្ត​ធ្វើជា​បេក្ខជន​រត់​កាត់​ភក់ ចម្ងាយ​៤០០​ម៉ែត្រ ក្នុង​ភក់​ខាប់ នៅ​ច្រាំងទន្លេ Blackwater ក្នុង​តំបន់ Essex ។

ព្រឹត្តិការណ៍​នេះ​បង្ក​ជា​ពិធី​ប្រកួត​ជា​ទៀងទាត់​មួយ និង​សប្បាយរីករាយ ក្រៃលែង​ទាំង​អ្នកចូលរួម​ប្រកួត និង​មហាជន​។ ការរត់​កាត់​ភក់​ជ្រៅៗ ជួនកាល​បណ្តាល​ឲ្យ បេក្ខជន​របូត​ខោអាវ អស់​ក៏មាន​។ សូម​មើល​រូបភាព​ទាំងនេះ​៕ ​mud mud1 mud1a mud1b