ឧត្តរមានជ័យ៖ នៅច្រកជប់គគី-សាយតាគូ(ខាងកម្ពុជា)ក្រុមការងារវាស់វែងព្រំដែនកម្ពុជា-ថៃ បានចុះមកសិក្សានិងប្រមូលទិន្ន័យកំណត់ទីតាំងព្រំដែនកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ដើម្បីធ្វើសេចក្តីរាយការណ៍ជូនថ្នាក់លើទាំងសងខាងធ្វើការពិនិត្យមុននិងឈានទៅរកការបើកច្រកជប់គគី-សាយតាគូអោយក្លាយជាច្រកអន្តរជាតិ នាពេលខាងមុខ ភាគីកម្ពុជាចូលរួម ចំនួន២០នាក់ ដឹកនាំដោយ ឯកឧត្តម ឡាយ សៀងលី អនុលេខាធាការគណ:កម្មការព្រំដែនទីស្តីការគណ:រដ្ឋមន្ត្រី អមដំណើរ ដោយលោក វ៉ាត់ប៉ា រ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យនិងស្ថាប័នពាក់ព័ន្ធ។ភាគីថៃចូលរួម ចំនួន២០នាក់ ដឹកនាំដោយ វរ:សេនីយ៍ឯក ឈិតវ៉ាក់ឆៃ វងថាក់ណម ប្រធានបច្ចេសផ្នែកផែនទីនិងជាជំនួយការគណ:កម្មការវាស់វែងព្រំដែនថៃផងដែរ៕