​ជន​ល្មោភកាម​ប្រើ​ម្រាមដៃ​រំលោភ​ក្មេងស្រី​អាយុ​៥​ឆ្នាំ ត្រូវ​ឃាត់ខ្លួន​

0

 

បាត់ដំបងៈ កុមារីម្នាក់ដែលទើបតែមានអាយុ៥ឆ្នាំ ត្រូវបានជនល្មោភកាមល្បួងលួងលោម
ដើម្បីប្រព្រឹត្តល្បែងតណ្ហាទៅតាមចំណង់របស់ខ្លួន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន
ដោយយោងតាមពាក្យបណ្តឹងរបស់សាច់ញាតិ និងក្រុមគ្រួសាររបស់កុមារី បន្ទាប់ពីជន
សង្ស័យរូបនេះបានប្រព្រឹត្តរឿងមិនគប្បីទៅលើក្មេងស្រី ដែលសង្គមកំពុងស្អប់ខ្ពើម ។នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ កំលាំងសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាល
ស្រុកសង្កែ បានទទួលនូវពាក្យបណ្តឹងមួយពីឈ្មោះ អ៊ុយ រ៉ង ភេទស្រី អាយុ៥៣ឆ្នាំ
រស់នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានបញ្ជាក់ថា
នៅល្ងាចថ្ងៃទី៣ ខែសីហា គាត់បានឃើញចៅស្រីរបស់គាត់ដែលមានឈ្មោះ វីន លី
អាយុ៥ឆ្នាំ ដែលរស់នៅក្នុងបន្ទុកជាមួយគាត់ហាក់មានសភាពស្លេកស្លាំង ព្រមទាំង
មានការភ័យខ្លាច ទើបគាត់បានសួរ ដោយចៅស្រីរបស់គាត់បាននិយាយប្រាប់ថា
ខ្លួនត្រូវបានឈ្មោះ ធី រដ្ឋា ហៅប្រែង ភេទប្រុស អាយុ២៨ឆ្នាំ ដែលរស់នៅក្នុងភូមិ
ជាមួយគ្នា ហៅទៅវាលស្រែខាងក្រោយភូមិ ដោយបានចាប់ស្រាតខោចេញអស់
រួចគាត់យកម្រាមដៃរុកចូលទៅក្នុងរន្ធគូទ និងរន្ធប្រដាប់ភេទ របស់ខ្លួនយ៉ាងយូរ
ដែលធ្វើអោយខ្លួនមានការឈឺចាប់យ៉ាងខ្លាំងទៀតផង ។image2 image1

ក្រោយពីទទួលបាននូវពាក្យបណ្តឹងនេះភ្លាម លោកអធិការរង ទទួលផែនព្រហ្មទណ្ឌ
បានចាត់កំលាំងចុះប្រតិបត្តិការ ដោយបានឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះ
ធី រដ្ឋា ហៅប្រែង រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ដោយបច្ចុប្បន្ន
មកស្នាក់នៅផ្ទះខាងប្រពន្ធនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ដើម្បីនាំយកមកអធិការដ្ឋាន
ធ្វើការសាកសួរ ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីល្ងាចថ្ងៃទី២ ខែសីហាឆ្នាំ២០១៦ ខ្លួនពិតជាបានល្បួងក្មេងស្រីរងគ្រោះនាំទៅវាលស្រែខាងក្រោយភូមិមែន
ដោយសារតែអំណាចនៃភាពស្រវឹង ប៉ុន្តែការនាំក្មេងស្រីទៅនេះ គឺខ្លួនមិនបានប្រើប្រាស់
លឹង្គរបស់ខ្លួនដើម្បីរំលោភនោះទេ គឺខ្លួនគ្រាន់តែប្រើម្រាមដៃរុកលែងតែប៉ុណ្ណោះ ។បច្ចុប្បន្នក្រោយពីទទួលបាននូវចំលើយសារភាពរួចមក កំលាំងជំនាញបាន និងកំពុង
រៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅតាមនិតិវិធីច្បាប់ ៕