បាត់ដំបងៈ កាសុីណូមួយកន្លែងដែលគេស្គាល់យ៉ាងច្បាស់ថា ជារបស់អ្នកមានអំណាចម្នាក់
រហូតដល់ត្រឹមថ្នាក់អាជ្ញាធរតូចតាចមិនហ៊ានដើរក្បែរបងផងនោះ បាននិងកំពុងបើកទ្វារ
យ៉ាងចំហរអោយជនជាតិខ្មែរចូលទៅប្រព្រឹត្តល្បែងសុីសងយ៉ាងអនាធិបតេយ្យ ដែល
ជាទង្វើមួយផ្គើនទៅនឹងសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន
ចំណារឯកភាពពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផងដែរ ។យោងតាមប្រភពដែលបានផ្តល់មកពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានអោយដឹងថា
មួយរយៈនេះ គេសង្គេតឃើញមានកាសុីណូមួយដែលមានឈ្មោះ « ឃ្វីន » ក្នុងចំណោម
កាសុីណូចំនួន៣កន្លែង ហើយបច្ចុប្បន្នបានបិទទ្វារចំនួន២កន្លែងហើយ ដែលស្ថិតនៅ
ក្បែច្រកអន្តរជាតិដូង ក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង បាននិងកំពុង បើកទ្វារ
កៀងគរ ចំហរអោយភ្ញៀវខ្មែរចូលទៅលែងល្បែងសុីសង គ្មានខ្លាចរអាទៅនឹងច្បាប់
របស់រាជរដ្ឋាភិបាលទាល់តែសោះ ។
ប្រភពដដែលបានបន្តថា ហេតុដូច្នេះហើយបានជាគេឧស្សាហ៍ឃើញការបង្កា្បរបស់
សមត្ថកិច្ចលើករណីគ្រឿងញៀន និងចោរកម្ម បានធ្វើឡើងជាញឹកញាប់ នេះដោយសារ
តែការបើកដៃអោយពួកគេលែងល្បែងបានយ៉ាងទូលំទូលាយ ដោយគ្មានវិធានការទប់ស្កាត់
ឬព្រមានដល់ម្ចាស់កាសុីណូទាល់តែសោះ ដែលជាហេតុបាត់បង់អស់នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយគេដឹងថាម្ចាស់កាសុីណូខាងលើនេះមានឈ្មោះ ឡុង សុខខេង។ម្យ៉ាងទៀតគេសិក្សាឃើញថា នៅតាមបណ្តាភូមិ ឃុំនានា នៅទូទាំងប្រទេស កុំថាឡើយ
ដល់ល្បែងសុីសងធំៗ បើប្រជាពលរដ្ឋណាហ៊ានប្រមូលផ្តុំគ្នាលែងល្បែងតូចតាចគឺ
សមត្ថកិច្ចគ្មានត្រាប្រណីនោះទេ ត្រូវតែបង្ក្រាបជាដាច់ខាត ចុះបើខ្នាតកាសុីណូធំៗ
ហើយមានខ្មែរចូលលែងដោយសេរីបែបនេះ តើមន្ទីរ ឬក្រសួងពាក់ព័ន្ធមានវិធានការ
លប់បំបាត់ចោលបានដែរឬទេ ?កន្លងមកគេសង្គេតឃើញថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំដោយមានចំណារឯកភាពពីប្រមុខនៃរាជរដ្ឋាភិបាលផងដែរ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់បណ្តាកាសុីណូគ្រប់កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តអោយបានមុឺងម៉ាត់ ដោយមិនអនុញ្ញាតអោយជនជាតិខ្មែរចូលទៅលែងល្បែងសុីសងនៅក្នុងកាសុីណូទាំងនោះបានឡើយ ។
សេចក្តីណែនាំបានសង្កត់ធ្ងន់ថា បើម្ចាស់កាសុីណូណាមួយហ៊ានអនុញ្ញាតអោយជនជាតិខ្មែរចូលលែង ឬមិនព្រមគោរពតាមសេចក្តីណែនាំនេះទេ ក្រសួងមានសិទ្ធិដកហូតអាជ្ញាប័ណ្ណ
ដើម្បីអោយផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្ន ។រាល់បញ្ហានេះលោក ជា សុផាត អភិបាលស្រុកកំរៀង បាននិយាយបែបប៉កល្វើយប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៦ នេះថា ទាំងពាក្យស្នើសុំទាំងច្បាប់រត់ការ ទាំងការបើកដាក់អោយដំណើរការ នូវការលែងល្បែងក្នុងកាសុីណូនេះគឺគេធ្វើឡើងមកពីលើមេឃហើយជាស្រេច គឺត្រឹមថ្នាក់តូចតាចប្រហែលលោកគេមិនចាំបាច់អោយដឹងទេ ព្រោះសព្វថ្ងៃកុំថាឡើយចូលទៅមើល សូម្បីតែដើរក្បែរបងសុីណូនោះក៏លោកមិនហ៊ានដែរ ។ជាចុងក្រោយលោកអភិបាលស្រុករូបនេះបានបន្ថែមថា ( ខ្ញុំមិនចាំបាច់និយាយ ក៏កម្ពុជាថ្មីអាចដឹងបានដែរ ថាហេតុអ្វីបានជាឋានៈប្រហែលខ្ញុំមិនហ៊ានដើរក្បែរបង? ) នេះហើយជាបញ្ចាបើអស់លោកថ្នាក់មន្ត្រីធំៗ ឬក៏ជាឧកញ៉ា បើករបររកសុីដែលដឹងថាមិនស្របច្បាប់ក៏ដោយក៏អស់លោកដែលជាមន្ត្រីកាន់ច្បាប់តូចតាចមិនហ៊ានក្អកដែរ កុំខ្លាំង ៕