​បុរស​ម្នាក់ បាន​ស្លាប់ ខណៈ​បញ្ជូន​នៅ​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៏​

0

ខេត្តសៀមរាប៖បុរសម្នាក់បានបើកម៉ូតូសណ្តោងរឺម៉ក ទៅបុកគូទរថយន្តពីក្រោយដែលចតទុកនៅស្ងៀមបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានដាច់ខ្យល់ស្លាប់ ខណៈពេលដែលបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់នោះកើតឡើងនៅវេលាម៉ោង៤ និង៤០នាទីទាបភ្លឺឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៦ ក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានប្រាប់នៅព្រឹកថ្ងៃទី០៥ខែសីហាឆ្នាំ២០១៦នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A:4156 បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុរថយន្តបានខូចនៅលើចិញ្ចើមផ្លូវ បន្ទាប់មកមានម៉ូតូសណ្ដោងរ៉ម៉ក បានបើកមកបុកគូទរថយន្តពីក្រោយបណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ រួចដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗ ខណៈពេលនោះជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ។លោកបន្តថា ចំពោះអ្នកបើកបររថយន្ត ពេលឃើញមានហេតុការកើតឡើងភ្លាមៗ ក៏បានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្ត និងព្រួឡានចំនួន០២នាក់។ លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា អ្នកដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ ប្រាក់ វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករកាប់គោ រស់នៅក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាបដែលបានបើកម៉ូតូសណ្តោងរឺម៉ក កញ្ចាស់ គ្មានស្លាកលេខ ស្របទិសគ្នាពីកើតមកលិច។ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ថា ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត នៅខេត្តកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ស្រម៉ោលបន្សល់ទុករថយន្តនិងព្រូឡាន២នាក់តែប៉ុណ្ណោះ។លោកបានបញ្ជាក់បន្ថែមទៀតថាក្រោយពីបានចុះទៅដល់កន្លែងកើតហេតុគ្រោះថ្នាក់ចរាចរភ្លាមៗលោកបានឱ្យកម្លាំងនគរបាលស្រុកពួក ធ្វើការត្រួតពិនិត្យ និងវាស់វែងព្រមទាំងបានយករថយន្ត និងម៉ូតរឺម៉កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយគឿនវេត13925369_303992493285730_4808315184017308860_n 13903295_303992489952397_6722451053282736269_n 13935111_303992546619058_2923252332096629667_n