ចោរ​ថ្លើមធំ​លួច​ចូល​គាស់​ផ្ទះ​មន្ត្រី​ព្រឹត្តសភា​យក​អស់​2​មឺ​ុ​ន​ដុល្លារ​

រាជធានី​ភ្នំពេញ​៖​ផ្ទះ​មន្ត្រី​ព្រឹត្តសភា​ម្នាក់​ត្រូវ​ក្រុមចោរថ្លើម​ធំ​លួច​គាស់​ផ្ទះ​ចូល​យក​ទ្រព្យសម្បត្តិ​អស់​ជាង​2​មឺ​ុ​ន​ដុល្លារ​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​18 និង​30 នាទី​ថ្ងៃ​ទី​26 ខែ​ឧសភា ឆ្នាំ​2014 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​5 ស្ថិត​ក្នុង​ផ្ទះ​លេខ​36 F ក្រុមទី​2 ភូមិ​ស្វាយប៉ាក សង្កា​

ត្វា់​យ​ប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​ហើយ​ត្រូវបាន​ចោរ​ថ្លើមធំ​គាស់​ផ្ទះ​ចូល​យក​ទ្រព្យសម្បត្តិ​នោះ​ឈ្មោះ ទុយ សារិន ភេទ​ប្រុស អាយុ​56 ឆ្នាំ ជា​មន្ត្រីរាជការ​បំរើកា​រ​នៅ​ព្រឹត្តសភា ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​។ បើ​តាម​ប្រភព​ព័ត​មាន​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​ម៉ោង​ប្រហែល​ជា​13 និង​30 នាទី​ថ្ងៃ​ទី​26 ខែ​ឧសភា ឆ្នាំ​2014 ម្ចាស់ផ្ទះ​បាន​ចាក់សោរ​រួច​ចេញ​ទៅ​ធ្វើការ​លុះដល់​ម៉ោង​17 និង​30 នាទី​ពេលដែល​ម្ចាស់ផ្ទះ​ត្រឡប់មកផ្ទះ​វិញ​ក៍​បាន​ចាក់សោរ​ចូល​ផ្ទះ​ស្រាប់តែ​ឃើញ​បន្ទប់ដេក​មាន​សភាព​រា​យ​ប៉ាយ​ហើយ​ទ្រព្យសម្បត្តិ​ដាក់​នៅក្នុង​ទូរ​ដែក​ក៍​ត្រូវ​ក្រុម​ចោរ​គាស់​យក​អស់​ក្រុមចោរ​បានធ្វើ​សកម្មភាព​ចូល​តាម​របង​ក្រោយ​ផ្ទះ​ហើយ​គាស់​ដែក​ទ្វា​ចូល​ក្នុង​បន្ទប់​ដើម្បី​ធ្វើ​សកម្មភា​លួច​យក​ទ្រព្យសម្បត្តិ​។ បើ​តាម​ស្ត្រី​ឈ្មោះ ចេង ម៉ា​នី ភេទ​ស្រី អាយុ​47 ឆ្នាំ​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ​បានអោយដឹងថា​៖ ទ្រព្យសម្បត្តិ​គាត់​ដែល​ត្រូវ​ក្រុមចោរ​ថ្លើមធំ​គាស់​ផ្ទះ​ចូល​យក​នោះ​សរុប​អស់​ប្រហែល​ជាង​2​មឺ​ុ​ន​ដុល្លារ​រួមមាន ៖ លុយ​ដុល្លារ​ជាមួយ​និង​លុយ​ខ្មែរ​សរុប​1​មឺ​ុ​ន​ដុល្លារ ខ្សែដៃ​ពេជ្រ​មួយ​ខ្សែ​តម្លៃ​1​ពាន់​ដុល្លារ ចិញ្ចៀនពេជ្រ​មួយ​វង់​តម្លៃ​1​ពាន់​ដុល្លារ មាស​សុទ្ធ​ចំនួន​6​ជី បណ្តោង​ពេជ្រ​1 ក្រវិល​ពេជ្រ​មួយគូ និង​របស់របរ​ផ្សេងៗ​ទៀត​សរុប​អស់​ជាង​5​ពាន់​ដុល្លារ​។ គួរបញ្ជាក់​ថា​៖ ផ្ទះ​មន្ត្រី​ព្រឹត្តសភា​រូបនេះ​ត្រូវបាន​ចោរ​ថ្លើមធំ​គាស់​ផ្ទះ​ចូល​យក​ទ្រព្យសម្បត្តិ​អស់​6​លើក​រួចមកហើយ គឺ​លើក​ទី​1. អស់​ប្រែល​3​មឺ​ុ​ន​ដុល្លារ លើក​ទី​2. អស់​5 ពាន់​ដុល្លារ លើក​ទី​3. អស់​ប្រហែល​3​រយ​ដុល្លារ លើក​ទី​4. អស់​3​ពាន់​ដុល្លារ លើក​ទី​5 .​អស់​8​រយ​ដុល្លារ និង​លើក​ទី​6. អស់​ជាង​2​មឺ​ុ​ន​ដុល្លារ ។ ម្ចាស់ផ្ទះ​បាន​ដាក់​ពាក្យបណ្ដឹង​ដើម្បី​អោយ​សមត្តកិច្ច​ជួយ​ស្រាវជ្រាវ​ចាប់​ក្រុម​ចោ​រទាំ​ង​នោះ​ដើម្បី​ដាក់ទោស​តាម​ច្បាប់​កុំអោយ​ក្រុម​ចោរ​ថ្លើមធំ​ទៃ​ង​នោះ​ហ៊ាន​ធ្វើ​សកម្មភាព​ដដែលៗ​ពេក​នោះ​៕​

image (1) image (2) image (3) image (4) image