VIDEO លោក វេជ្ជបណ្ឌិត លឹម ស្រ៊ុន រំលោភ​យក​ដី​មណ្ឌល​សុខភាព​សាលា​វិស័យ​សាងសង់​ផ្ទះ​និង​គ្លីនិក​យ៉ាង​រំភើយ​

0

កំពង់ធំ. មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ. ថាលោកវេជ្ជបណ្ឌិត លឹម ស្រ៊ុន មានតួនាទីជាប្រធានមណ្ឌលសុខភាពសាលាវិស័យ បានយកតួនាទីជាប្រធានមណ្ឌលសុខភាព រំលោភយកដីមណ្ឌល មួយចំនួនមកសាងសង់ផ្ទះនិងគ្លីនិក សម្រាប់ទទួលព្យាបាល ជាលក្ខណះឯកជន ដោយការរកចំណូលពីដី របស់រដ្ឋមកធ្វើជាកម្មសិទ្ធ ដោយមិនខ្វល់ពីការរិះគន់ និងហាមឃាត់ពីសំណាក់អាជ្ញាធរឡើយ។
លោក អៀង ស៊ីណាត ប្រធានការិយាល័យ សុរិយោដីស្រុកប្រាសាទបាល័ង្ល បានឲ្យដឹងថាការសាងសង់គ្លីនិក សម្រាប់ទទួលព្យាបាល ឯកជននេះ ដោយមានការប៉ះពាល់រំលោភយកដីរបស់ មណ្ឌលសុខភាពសាលាវិស័យនេះ គឺពុំមានច្បាប់អនុញ្ញាតិនោះទេ កាលនៅសាងសង់លោកបានសហការ ជាមួយមេភូមិ និងមេឃុំដែរ តែម្ចាស់ទីតាំងនៅតែជជេសរឹងរូស មិនព្រមអនុវត្តតាម នៅតែបន្តសាងសង់រហូត សម្រេច១០០ភាគរយ ក្នុងនោះលោកបានបញ្ជាក់ថា កាសាងសង់នេះគឺពុំត្រូវបានអនុញ្ញាតិឲ្យនោះទេ ហើយក៏មិនដឹងថាអាងខ្នងមកពីណានោះទេ បានជាហ៊ានសាងសង់ដោយមិនញញើតច្បាប់។
លោក អ៊ឹម. សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឆ្លើយថាលោកអត់ដឹងពីការសាងសង់គ្លីនិក ទទួលព្យាបាលរបស់លោក វេជ្ជបណ្ឌិត លឹម ស្រ៊ុន នោះទេ ចំណែកលោកស្រី ស៊ីន ប្រធានមន្ទីរមន្ទិរសុខាភិបាល ខេត្តកំពង់ធំ ពុំអាចសុំការបំភ្លឺបានទេ ដោយសារបិទទូរស័ព្ទពុំអាចហៅចូលបានទេ។
លោក ទូច សុខា អភិបាលស្រុកប្រាសាទបាល័ង្គ បានឲ្យដឹងថា ដីនេះគេសាងសង់ទីតាំងទទួលព្យាបាល ឯកជននេះ ទី១គឺការរំលោភយកដីរបស់ដីមណ្ឌលសុខភាពមួយចំនួនយកមកធ្វើជាកម្មសិទ្ធ ទី២ ការសាងសង់ប៉ះពាល់ចំណីផ្លូវដោយសំណង់រ៉ឹង លោកបានហាមឃាត់ដែរនិងបានធ្វើរបាយការជំទាស់ដែរ តែពុំឃើញមានចំណាត់ការអ្វីទាំងអស់ ទើបសាម៉ីខ្លួនបន្តសាងសង់រហូតរួចរាល់។
ពាក់ព័ន្ឋនឹងការចោទប្រកាន់នេះ អ្នកសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក វេជ្ជបណ្ឌិត លឹម ស្រុន បានទេ ទាក់ទិននឹងការរំលោភយកដីមណ្ឌលសុខភាពសាលាវិស័យ មកសាងសង់ផ្ទះនិងបង្កើតជាកន្លែង ប្រកបអជិវកម្មផ្ទាល់ខ្លួនបានទេ ដោយសារតែនៅពេលដែលសុំការសម្ភាស ស្រាប់តែកូនលោក លឹម ស្រ៊ុនបានទាញទ្វារបិទ ហើយនិយាយថាឪពុករបស់គេអត់នៅទេ នៅព្រឹកថ្ងៃទី ៦ខែសីហាឆ្នាំ២០១៦.លុះដល់ពេលរសៀលលោក វេជ្ជបណ្ឌិត លឹម ស្រ៊ុន បានផ្តល់បទសម្ភាសយ៉ាងខ្លីថា បើសិនអាជ្ញាធរ និងសូរិយោដីគាត់និយាយថា ម៉េចគឺអញ្ចឹងហើយ លោកគ្មានពាក្យអ្វីនិយាយទេព្រោះលោកជាកូនចៅរបស់គាត់ ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋកំពុងរងចាំមើលថាតើអាជ្ញាធរ និងចាត់វិធានការដូចម្តេចតទៅ ខណះពេលដែលមានការសាងសង់រំលោភយកដីរបស់រដ្ឋ មានឋានះដល់ទៅប្រធានមណ្ឌល់សុខភាព តែបែជាអាជ្ញាធរពុំមានចំណាត់ ការ ហើយក៏ពុំអាចរារាំង ហាមឃាត់ការសាងសង់សំណង់រ៉ឹងរបស់លោក លឹម ស្រ៊ុន បានទេ តែបើប្រជាពលរដ្ឋធម្មតា គ្រាន់តែលើសលុបបន្តិចអាជ្ញាធេមានវិធានការរុះរើភ្លាមៗ។

ដោយ ប៊ុន. រដ្ឋា

asset (17) asset (16) - Copy asset (13) asset (14) asset (15)