ដោយ យក្ខ ឡោម
ខេត្តរតនគិរី៖ គោយន្តកែច្នៃប្រលះជាមួយរថយន្តកាម៉ងកាបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់នៅស្រុកលំផាត់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ខែសីហាឆ្នាំ២០១៦រវាងគោយន្តកែច្នៃនិងរថយន្តកាម៉ងកានៅចំណុចលូរស្ថិតនៅភូមិសមុទ្រលើឃុំសេដាស្រុកលំផាត់ខេត្តរតនគិរីបើកបរ បញ្ច្រាស់ទិសគ្នា។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាអ្នកបើកបររថយន្តកាម៉ងកា ឈ្មោះចិន ស៉ីថាភេទប្រុសអាយុ៤៩ឆ្នាំជនជាតិខ្មែរ(របួសស្រាល)មានទីលំនៅភូមិ១ឃុំឡាមិញស្រុកបកែវខេត្តរតនគិរី បានរត់គេចខ្លួនបាត់ស្រមោលនិងព្រូម្នាក់ទៀតឈ្មោះសេវ ថូនភេទប្រុសអាយុ៤៥ឆ្នាំជនជាតិទំពួនរស់នៅ ភូមិកក់ ឃុំកក់ ស្រុកបកែវខេត្តរតនគិរី របួសធ្ងន់បាក់ជើងខាងស្តាំ។អ្នកបើកបរគោយន្តកែច្នៃឈ្មោះថន យុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិភ្នង(របួសស្រាល)រស់នៅ ភូមិឡៅកា ឃុំសុក្រម ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគីរីនិងអ្នករួមដំណើរម្នាក់ឈ្មោះប៊ុន រី ក្រូល ភេទប្រុស អាយុ២៤ឆ្នាំជនជាតិភ្នង(របួសស្រាល)រស់នៅភូមិ-ឃុំជាមួយគ្នា។ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។ចំពោះគោយន្តកែឆ្នៃនិងរថយន្តកាម៉ងកាសមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសេដាដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕