នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​តាម​បណ្តឹង​របស់​ស្ត្រី​ជា​ជនរងគ្រោះ​

0

ដោយ ខេង ឧត្តម

សៀមរាប៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនជាតិចិនម្នាក់តាមបណ្តឹងរបស់ស្ត្រីជាជនរងគ្រោះ ក្នុងករណី អំពើ ហឹង្សា តាមកំណត់ហេតុបណ្តឹង លេខ ១៥៨ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦។photo_2016-08-06_21-01-27ហេតុការនេះបានកើតឡើង នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០២និង០០នាទី ជនរថគ្រោះឈ្មោះ ជិន សំបូរ ភេទស្រីអាយុ១៩ឆ្នាំ មានទីលំនៅ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប។លោកវរសេនីយ៍ត្រី ស៊ាន ថ្លា នាយផ្នែកនីតិវិធីនិងសួរចំលើយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន សំបូរ ភេទស្រីអាយុ១៩ឆ្នាំ និង មិត្តភក្រ បានកំពុងឈរលេងនៅមុខ TEMPE BAR ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ស្រាប់តែពេលនោះជនសង្ស័យ ឈ្មោះ ZHU.ZHENGOING ភេទប្រុសអាយុ ២៧ឆ្នាំ ជាជនជាតិចិន និង មិត្តភក្រ កំពុងផឹកស៊ីនៅក្នុង TEMPE BAR ហើយបានទំនាស់គ្នាជាមួយមនុស្សប្រុសម្នាក់ផ្សេងទៀតជាជនជាតិអឺរ៉ុបមិនស្គាល់ឈ្មោះ(អំពីរឿងស្រីញី)ពេលនោះឈ្មោះ ZHU.ZHENGOINGបានខឹងហើយបានយកស្រាបៀរហែនណឺហ្គែនមួយដបដែលមិនទាន់គាស់គប់ទៅលើជនជាតិអឺរ៉ុបនោះតែមិនត្រូវ បណ្តាលឲ្យត្រូវចំលើសៀតផ្កា ជនរងគ្រោះ ឈ្មោះ ជិន សំបូរ រងរបួសជាទម្ងន់ត្រូវបានមិត្តភក្របញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជន។
លោកវរសេនីយ៍ត្រី ស៊ាន ថ្លា បានបន្តថា ភ្លាមៗនោះសមត្ថកិច្ចនគរបាលរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ZHU.ZHENGOING ភេទប្រុសអាយុ២៧ឆ្នាំជាជនជាតិចិន មានមុខរបរ ជាមេការសណ្ឋាគារ (កាសាអង្គរ) បច្ចុប្បន្ន ស្នាក់នៅភូមិមណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប និង ដកហូតលិខិតឆ្លងដែន៕ photo_2016-08-06_21-01-31 photo_2016-08-06_21-01-22 photo_2016-08-06_21-01-35 photo_2016-08-06_21-01-39 photo_2016-08-06_21-01-44 photo_2016-08-06_21-01-56