VIDEO សំណង់​បុក​គ្រិះ​របង​បិទផ្លូវ​ទឹកមុខ​ស្ពាន​ពងអង្ក្រង​ត្រូវបាន​អភិបាល​កំពង់ធំ​បញ្ជា​ឲ្យ​ផ្អាក​ប៉ះពាល់​លំហូរ​ទឹក

0

កំពង់ធំៈ សំណង់សាងសង់បុកគ្រិះហំព័ទ្ធលើដីកម្មសិទ្ធ ត្រូវបានឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ឲ្យផ្អាកធ្វើ សកម្មភាពនិងមិនអនុញ្ញាតិឲ្យសាងសង់បន្ត ក្រោយពីមានការត្រួតពិនិត្យគណកម្មការចម្រុះ វាយតំលៃពីផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋ និងដំណាំ បន្លែបង្ការ និងបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងនូវលំហូរទឹក នារដូវវស្សា ដោយសារតែសំណង់នេះបានធ្វើឡើងចំពីមុខស្ពាន ពងអង្រង ភូមិ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា សកម្មភាពដែលបានធ្វើបានធ្វើរបងបាំងបិទមុខទឹកចំកណ្តាលស្ពានពងអង្រង ត្រូវបានគេស្គាល់ម្ចាស់ដីឈ្មោះ ជិង សុភា រស់នៅសង្កាត់វាលវង់ ខណ្ទ៧មករា រាជធានីភ្នំពេញ បានមកទិញដីអ្នកភូមិ នៅខេត្តកំពង់ធំ និងត្រូវបានគេដឹងថា បានសុំលិខិតអនុញ្ញាតិដើម្បីសាងសង់របងបុកគ្រិះមិនទាន់បានផង បែរជានាំជាងមកធ្វើរបងទុកមុន ដែលជាទំលាប់របស់អ្នកកំពង់ធំ ទាំងការសាងសង់សំណង់ផ្សេងៗ និងសុំច្បាប់ឈូសឆាយដី និងសុំច្បាប់ផ្សេងៗមិនទាន់ទាំងបានចេញលិខិតអនុញ្ញាតិ ស្រាប់តែនាំគ្នាធ្វើជាបណ្តើរទោះជាបានឬមិនបានក៏សំណង់បានធ្វើឡើងជិតរួចទៅហើយ ទីបំផុតគឺអង្ករក្លាយជាបាយ ក៏ឡឺយតាមឡឺយ ។
ពាក់ព័ន្ឋនឹងការចាក់ដី ធ្វើរបងបុកគ្រិះ បិទផ្លូវលំហូរទឹកនេះ លោក ជិង សុភា ដែលជាម្ចាស់ដីពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ។
លោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ការធ្វើរបងចាក់ដីបិទមុខទឹកនេះ គឺមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារតែទីនេះគឺជាចំនុចសំខាន់ដែលត្រូវរំដោះទឹកជំនន់ ចេញពីស្ទឹងសែន តែទោះជាម្ចាស់មានប័ណ្ណកម្មសិទ្ធដីធ្លីយ៉ាងណាក៏ដោយ តែការសាងសង់នេះ វានៅចំពីមុខស្ពាន គឺត្រូវផ្អាកធ្វើសកម្មភាពសាងសង់អ្វីទាំងអស់ លោកនឹងរាយការណ៍ជូនអភិបាលខេត្តកំពង់ធំ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា បានឲ្យអភិបាលក្រុងចុះពិនិត្យទីតាំងផ្ទាល់រួចមកហើយ ដោយយល់ឃើញថាមានការរាំងស្ទះនូវលំហូរទឹក ដោយសំណង់រ៉ឹងមាំបុកគ្រិះនេះវាមិន ត្រឹមត្រូវទេ ដោយសារខ្ញុំបានឃើញផ្ទាល់ទើបបានឲ្យអភិបាលក្រុងចុះទៅមើលជាបន្ទាន់ ហើយក៏មិនអនុញ្ញាតិឲ្យគាត់ធ្វើបានទេ ទោះបីជាដីមានប្លង់កម្មសិទ្ធក៏ដោយក៏មិនអនុញ្ញាតិដោយសារតែជាផ្លូវរំដោះទឹកជំនន់ សម្រាប់រដូវទឹកជំនន់។
ដោយ ប៊ុន រដ្ឋា

1470625853800 1470625743594 1470625656937 1470625642917 1470625573358 1470625557816