ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥​ដោយ​រថយន្ត​សាមុយ​បុក​ម៉ូតូ​ពេញទំហឹង​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​បុរស​ម្នាក់​ទៀត​បាន​រងរបួស​បាក់ជើង​ខាងឆ្វេង​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្តសា​មុយ​ដែល​ដឹក​អ្នកជំងឺ​ធ្វើដំណើរ​ពី​ខេត្ត​សៀមរាប​និង​ម៉ូតូ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​២៧​ខែ​ឧសភា​

ឆ្នាំ​២០១៤ នៅត្រង់​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​យីហោ សំនៀង​សុខា តាម​បណ្ដោ​ផ្លូវជាតិលេខ​៥ ក្នុង​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ​។​
​យោងតាម​ប្រភព​ព័ត៌មាន​ដែល​ចុះ​មកដល់​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ជា​រថយន្ត​សាមុយ ពណ៌​ស អត់​មាន​ស្លាក​លេខ និង​សញ្ញា​សំគាល់​របស់​មន្ទីរពេទ្យ​នោះទេ បាន​ធ្វើដំណើរ​ពី​ខេត្ត​សៀម​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ដោយ​មាន​ដឹក​អ្នកជំងឺ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​បើក​ស្របគ្នា​ពីមុខ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​គុប ពណ៌​ទឹកប៊ិច អត់​ស្លាក​លេខ ដោយ​ជិះ​ដោយ​បុរស​២​នាក់​ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា​ធ្វើអោយ​រថយន្ត​ជ្រុល​មក​បុក​ពី​មុខ​យ៉ាង​ពេញទំហឹង​បណ្ដាល​អោយ​អ្នកជិះ​ម៉ូតូ​ទាំង​២​ហោះ​ផ្លោង​ដូច​សំឡី រងរបួស​យ៉ាងធ្ងន់ធ្ងរ ភ្លាមៗ​នោះ​ជនរងគ្រោះ​ក៏​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ ក៏ប៉ុន្តែ​ដោយ​ស្ថានភាព​ជនរងគ្រោះ​ម្នាក់​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​ម្នាក់​ទៀត​បានរ​ង​របួស​បាក់ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ​ផងដែរ​។​
​បន្ទាប់ពី​កើតហេតុ​ចំពោះ​ម៉ូតូ​ជនរងគ្រោះ​បាន​ខ្ទេច​មើល​លែង​ចង់​ស្គាល់​ចំណែក​រថយន្ត​បង្ក​វិញ​ក៏​បាន​រង​ការខូចខាត​ផ្នែក​ខាង​មុខ​ជំ​ហៀ​ង​ខាងឆ្វេង​យ៉ាង​ដំណំ​។ ក្រោយពេល​កើតហេតុ​អ្នកបើក​រថយន្ត​បាន​ចុះ​ពី​រថយន្ត ហើយ​រត់​គេច​បាត់​ស្រមោល ដោយ​បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ​ចំណែក​អ្នកជំងឺ​ដែល​សាមុយ​នេះ​ដឹក​ក៏​បាន​ផ្ទេរ​ទៅ​រថយន្ត​ផ្សេងទៀត​ដើម្បី​យក​ទៅ​ព្យាបាល​បន្ត​ផងដែរ​។​សមត្ថកិច្ច​នគរបាល​ចរាចរជើងគោក​រាជ​ធានី​ភ្នំពេញ ក៏​បាន​ចុះ​ធ្វើការ​វាស់វែង​ចំពោះ​គ្រោះថ្នាក់​ចរាចរ​នេះ​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

1 2 3