រថយន្ត​យី​ឌុប​ភ្លៅ​៥​ដឹកឈើ​គ្រឿង​ផ្ទ្ះ​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​ធ្វើការ​បង្ក្រាប​

0

ដោយ៖ យក្ខ ឡោម
ខេត្តរតនគិរី៖ រថយន្តយីឌុបមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម៣A.៣៥៥៦ដឹកឈើលេខ២(គ្រឿងផ្ទះ)ចេញពីដីសម្បទានក្រុមហ៊ុនហ័ងអាញលំផាត់(វៀតណាម)។ហេតុការបង្ក្រាបរថយន្តយីឌុបនេះបានកើតឡើងនៅវេលាម៉ោង៩នឹង១៥នាទីព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៦នេះ នៅត្រង់photo_2016-08-08_22-02-57ចំណុចស្ពានស្រែពក ស្តិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំខេត្តរតនគិរី។
បើតាមប្រភពពីលោក គឹម ឆេងលឹម នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំបានបញ្ជក់ថា រថយន្តយីឌុបនេះបានដឹកឈើចេញពីដីក្រុមហ៊ុនហ័ងអាញ់លំផាត់ កម្លាំងរបស់លោកបានសហការជាមួយអាវុធហត្ថខេត្តស្ទាក់ចាប់បាននៅត្រង់ចំណុចស្ពានស្រែពកបំរុងធ្វើដំណើរទៅខេត្តបាត់ដំបង ក្រោយពីធ្វើការបង្ក្រាបរថយន្តខាងលើនេះដែរម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់។លោកបានបន្តឲ្យដឹងទៀតថា រថយន្តត្រូវបានរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកឯឈើក្តា(គ្រឿងផ្ទះ)ត្រូវបានធ្វើការវាស់វែងមានចំនួន១២ម៉ែត្រគិប។ មជ្ឈដ្ខានទូទៅបានរិះគន់ថារថយន្តយីឌុបមួយគ្រឿងនេះប្រហែលមិនបានបង់លុយឲ្យជំនាញរដ្ឋបាលព្រៃឈើហើយមើលទៅទើបធ្វើបង្ក្រាបបែបនេះ៕ photo_2016-08-08_22-02-50 photo_2016-08-08_22-03-03 photo_2016-08-08_22-02-54 photo_2016-08-08_22-02-46