ភ្លើង​ឆេះ​កុដិ​អតីត​ព្រះចៅអធិការ​វត្ត ផ្អើល​អស់​ប្រជាពលរដ្ឋ​ទាំង​ព្រលឹម​

0

ខេត្តកំពត៖ នៅម៉ោង៤.០០ទាបភ្លឹ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះកុដិអតីតព្រះចៅអធិការវត្ត គិរីឱសថទឹកជប់ ស្ថិតក្នុងឃុំស្នំប្រាំពីស្រុកទឹកឈូខេត្តកំពត។photo_2016-08-08_22-12-51បើតាមអ្នកឃើញហេតុការ បានឲ្យដឹងថា យប់មិញនៅម៉ោងប្រមាណ០៤.០០ទាបភ្លឺ ឈានចូលថ្ងៃទី០៨ នេះឃើញមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅចេញពីក្នុងកុដិលោក ដែលមានស្តុបសំភារៈជាច្រើនដូចជាព្រះពុទ្ធរូបថ្មកែវកញ្ចក់មួយអង្គ មានភ្នេន៥តឹក និងព្រះពុទ្ធរូបថ្មភួក២អង្គ ភ្នេន៥តឹក និងគ្រឿងសំភារៈមានដំលែសារុបទឹកប្រាក់អស់រាបពាន់ដូលា្លរ។
នៅក្នុងហេតុការនោះដែរ លោក នាក់ យុទ្ធូ ប្រធានមន្ទីរធម្មការសាសនាខេត្ត , ព្រះប្រធានការិយាល័យធម្មការស្រុកទឹកឈូ និងមន្ត្រីរសង្ឃស្រុក បានចុះត្រួតពិនិត្យនៅក្នុងហេតុការនោះដែរព្រឹកមិញនេះ។
បើតាមថេរៈដីកាព្រះចៅអធិការព្រះនាម សុវណ្ណធីរោ ទឹម ឃឿន បានបញ្ជាក់ប្រាប់អ្នកយកព័តមានថា កុដិមួយខ្នងនេះ មានបណ្តោយ ៥មែត្រនឹង ៤មែត្រ២ជាន់ ធ្វើអំពីឈើ ប្រក់ប្រូស៊ីម៉ងត៍បាំងជញ្ជាំងឈើប្រភេទ២ជាន់ ជាទីកន្លែងសក្ការៈបូជារបស់ព្រះតេគុណ ដួង សុភារាជ ជាអតីតព្រចៅអធិការចាស់ ដែលបានសឹកម្តងហើយបួសឡើងវិញ បានសុំគង់ក្នុងវត្តនេះវិញ ហើយបន្តគង់នៅកុដិចាស់ដដែល ។ ព្រះតេគុណបានបន្តថា រវាងលោក និងអតីតព្រះចៅអធិការចាស់ មិនដែលមានវិវាទនិងគ្នាទេកន្លងមក រឿងឆេះកុដិនេះដែរព្រះតេគុណ ដួង សុភារាជ លោកមិនស្នាក់នៅក្នុងកុដិនេះទេ លោកលើក សត្តហៈនិមន្តទៅភ្នំពេញទៅហើយ ចំណែកឯភ្លើងឆេះកុដិនេះ លោកមិនបានដឹងមូលហេតុច្បាស់លាស់នៅឡើយ ព្រោះមានខ្សែភ្លើងតចូលក្នុងកុដិខ្វែងខ្វាត់ រីឯចង្កៀងទានវស្សាក៏មានដុតបំភ្លឹជាប់ជានិច្ចបើតាមមតិអ្នករស់នៅក្នុងវត្តនោះ ដូចជាមិនសូវហ៊ាននិយាយអ្វីច្រើនទេ ព្រោះពួកគាត់មិនបានដឹងច្បាស់ពិតប្រាកដទេ ៕

photo_2016-08-08_22-12-55 photo_2016-08-08_22-12-49