ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ ៖ អំពូលភ្លើងចំនួន៦៤ឈុត ត្រូវការនគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ជូន នាយកវិទ្យាល័យអូរអំបិល ដើម្បើបំពាក់ក្នុងបន្ទប់រៀនសម្រប់សិស្សានុសិស្ស រៀនត្រៀបប្រលង និងសម្រាប់ប្រលងបាក់ឌុបនាពេលខាងមុខ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នៅនឹងវិទ្យាល័យអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់អំពូលភ្លើងជូន សាលាវិទ្យាល័យអូរអំបិល រូបលោករួមជាមួយនឹង នាយការិយាល័យសណ្តាប់ធ្នាប់ ចរាចរណ៍ អន្តរាគមន៍ បាននាំយកអំពូលភ្លើងចំនួន៦៤អំពូល ជើងអំពូលចំនួន៦៤ ខ្សែរភ្លើងចំនួន២ដុំ ប្រគល់ជូនលោក ស្តើង សៀវហឺ នាយកសាលាវិទ្យាល័យអូរអំបិល ។ អំពូលភ្លើង និងសំភារៈទាំងនេះគឺ ដើម្បីបំពាក់តាមបន្ទប់ថ្នាក់រៀន អោយបានភ្លឺ សម្រាប់អោយសិស្សានិសិស្ស ដែលកំពុងរៀនត្រៀមប្រលងបាក់ឌុប និងដើម្បីបំភ្លឺពេលប្រលងបាក់ឌុប ។
លោក ស្តើង សៀវហឺ នាយកសាលាវិទ្យាល័យអូរអំបិល ក៏ដូចជាលោកគ្រូអ្នកគ្រូ បានថ្លែងអំណរគុណចំពោះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាលោក អ៊ុ សុផល ស្នងការរងនគរបាលខេត្ត ដែលបានគិតគូរដល់សិស្សានុសិស្ស ដែលត្រូវប្រលងនាពេលខាងមុខ ។
ជាមួយគ្នានោះដែល សិស្សានុសិស្សដែលកំពុងប្រលងឆមាស ក៏ដូចជាសិស្សដែលកំពុងរៀនត្រៀមសម្រាប់ប្រលងបាក់ឌុប ក៏បានថ្លែងអំណរគុនផងដែរ ចំពោះនគរបាលខេត្តបន្ទាយមានជ័យ មិនថា តែកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋនោះទេ គឺស្ទឺរគ្រប់កិច្ចការងារសង្គម តែងបានជ្រោមជ្រែងជាកិច្ច ៕