កំពង់ស្ពឺ៖កូនចំនួនជាង១៥០០ដើមត្រូវបានផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋនាំយកទៅដាំចំនួន២កន្លែងផ្សេងគ្នាក្នុងស្រុកគងពិសីតាមការណែនាំរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។លោក ប៊ុន សម្បត្តិ នាយផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋបានឲ្យដឹងថានៅព្រឹកថ្ងៃទី ០៩ខែសីហា ឆ្នាំ២០១៦ កូនឈើជាង៥០០ដើមមាន បេង ឈើទាល ក្រញូង បាននាំយកទៅដាំនៅទំនប់អង្គកិប ឃុំព្រៈនិពាន្ត ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។
ដោយមួយក្រុមទៀតដឹកនាំដោយលោក តុង សេង អភិបាលរងខេត្តជាតំណាងអភិបាលខេត្ត បាននាំកូនឈើដាំជុំវិញទីតាំងមាត់បឹងស្រង់ ស្ថិតភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានកូនឈើចំរុៈមាន បេង គគី កកោៈ ឈើទាល ក្រញូង ចំនួនជាង១០០០ដើម ដែលបឹងនេៈត្រូវបានស្តាឡើងវិញដោយលោកឧញ៉ា លឹម ទាឡេង នាយរងការិយាល័យទី២ កងទព័ជើងគោក និងគ្រួសារ ។យោងតាមរបាយការណ៏របស់អាជ្ញាធរបានឲ្យដឹងថា បឹងបុរាណដែលត្រូវស្តាឡើងវិញមានទទឹង ១៥០ ម៉ែត្រ បណ្តោយ ៧០០ ម៉ែត្រជម្រៅ ២,៥ ម៉ែត្រ ដែលត្រូវចំណាយប្រាក់ជិត ៥ម៉ឺនដល្លាអាមេរិច ជាអំណោយរបស់លោកឧញ៉ា លឹម ទាឡេង ។ ថ្នាក់ដឹកនាំខេត្តបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យនាំគ្នាចូលរួមថែរក្សាសមត្ថផលដែលបានកើតឡើងនាពេលនេៈ ហើយនាំគ្នាសម្អាតបឹងស្រង់នេៈកុំឲ្យខូចបរិស្ថានរួមគ្នាថែទាំកូនឈើដែលបានដាំហើយនេៈឲ្យគង់វង្សទុកសម្រាប់កូនចៅយើងបានប្រើប្រាស់ផងដែរ ។ លោក ប៊ុន សម្បតិ នាយផ្នែកបានបញ្ជាក់កូនទាំងអស់ជាពូជកូនដែលមានអាយុវែង ហើយនាំគ្នាទាំវានិងក្លែងតំបន់នេៈទៅជាបឹងធម្មជាតិដែលអាចទាក់ទាញភ្ញៀវមកកំសាន្តដូចតំបន់ផ្សេង ដោយសារតែទីនេៈជាបឹងបុរាណដែលមនុស្សជាច្រើនបានស្គាល់ឈ្មោៈបឹងស្រង់ នេៈជាយូមកហើយ ៕