ឧ​ញ៉ា​សី​កំពុង​រង​ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​ដែន​ជំ​ម្រ​ក​សត្វព្រៃ​លំផាត់​

0

ដោយ៖ យក្ខ ឡោម

ខេត្តរតនគិរី៖ ឧញ៉ាសីកំពុងរងការរិះគន់ថាជាមេខ្លោងកាប់បំផ្លាញព្រៃឈើដឹកតាមយីឌុបចែកចាយដេប៉ូពេញស្រុកខ្មែរការដឹកជញ្ជូនឈើប្រភេទលេខ២តាមរថយន្តយីឌុបចេញពីតំបន់អភិរក្សព្រៃឈើនឹងឧទ្យានជាតិផ្សេងៗនៅក្នុងខេត្តរតនគិរី យ៉ាងស្របច្បាប់ក៍ដោយ។photo_2016-08-09_12-23-06ក៍ប៉ុន្តែគេសង្កេតឃើញថាលោកឧញ៉ាសីបានយករថយន្តយីឌុបដឹកឈើរំលោភច្បាប់តាមការបង្កើតឲ្យមានបណ្តាញរត់ពន្ធសំង្ងាត់ដើម្បីធ្វើជាមធ្យោបាយជួយសម្រួលដល់ការកាន់កាប់ខ្នាត់ធំផ្នែកឧស្សាហកម្មហើយកំពុងតែជ្រកក្រោមស្លាកព្រៃសម្បទានសង្គមកិច្ចស្របច្បាប់។
យោងតាមការសើុបអង្កេតដ៍ជាក់ច្បាស់របស់អង្អការអភិរក្សអន្តជាតិរយ:ពេលយ៉ាងតិចដើមខែសីហាឆ្នាំ២០១៦នេះគេសង្គេតឃើញរថយន្តយីឌុបចំនួន៧ទៅ៨គ្រឿងរបស់លោកឧញ៉ាសីដឹកឈើក្រហមលេខ២ប្រភេទគ្រឿងផ្ទះចែកចាយតាមដេប៉ូតាមបណ្តាលខេត្តមួយចំនួននៅក្នុងស្រុកខ្មែរ។
ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ឯកសារនឹងអាជ្ញាប័ណ្ណនាំឈើចេញ១យីឌុបតែ១៦ម៉ែត្រគូបតែប៉ុណ្ណោះ។ ប៉ុន្តែគេសង្គេតឃើញរថយន្តយីឌុបប្រភេទយក្ខផ្ទុកឈើគ្រឿងផ្ទះ៣០ទៅ៤០គិបឯណ្ណោះនេះហើយធ្វើឲ្យលើសទម្ងន់បណ្តាលឲ្យខូចផ្លូវបាត់ស្ពានដែលរាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នដូចជាស្ពានថ្នល់ជាដើមក៍លោកឧញ៉ាសីមិនខ្វល់ពីការខូចខាតផ្លូវថ្នល់នឹងបាត់ស្ពាននោះដែរ។
ទង្វើទាំងនេះមិនថាប្រជាពលរដ្ឋសាមញ្ញឬអ្នកស្រលាញ់ឆនឆានធម្មជាតិបានសំដែងនូវការសោកស្តាយយ៉ាងខ្លោចចិត្ត ចំពោះការបាត់បង់សម្បត្តិធម្មជាតិដ៍មានតម្លៃដែលរងការបំផ្លិចបំផ្លាញពីសំណាក់លោកឧញ៉ាសី។
ចំពោះលោកហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើគ្រប់គ្រង៣ស្រុកលំផាត់ស្រុកកូនមុំនឹងក្រុងបានលុងមិនដែលបើកភ្នែកមើលការកាប់បំផ្លាញព្រៃឈើក្នុងដែនគ្រប់គ្រងរបស់លោកឡើយគិតតែពីប្រមូលលុយដាក់ហោប៉ាវសម្រាប់ផ្គត់ផ្គង់នូវតួនាទីរបស់ខ្លួន ចំពោះអ្នកសារព័ត៌មានបានទំនាក់ទំនងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០១៦នឹងទៅជួបផ្ទាល់លោកតែងតែគេចវេសថាជាប់រវល់មិនចង់ជួបអ្នកសារព័ត៌មាននោះទេ។
គួរបញ្ជក់ផងដែរថា ការដឹកជញ្ជូនផលអនុផលព្រៃឈើតាមរថយន្តតូចធំកាត់មុខស្នាក់ការរបស់លោក លោកមិនដែលបើកភ្នែកមើលនឹងបង្ក្រាបនោះឡើយ៕

photo_2016-08-09_12-23-02 photo_2016-08-09_12-23-10