ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែសីហាឆ្នាំ២០១៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបការងារ កិច្ចប្រតិបត្តិការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងផ្សព្វផ្សាយអនុសាសន៍១១ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តព្រះសីហនុកាលពីថ្ងៃទី០៣ ខែសីហា កន្លងទៅនេះ ។ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកស្នងការរងទាំងអស់ ។
ក្រោយពីបានស្តាប់របាយការណ៍បូកសរុបសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១រួចមក លោកស្នងការនគរបាលខេត្តបានរំលឹកដាស់តឿនឲ្យគ្រប់ផ្នែកគ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងវិន័យការងារប្រចាំថ្ងៃប្រមូលផ្តុំកម្លាំងប្រចាំការប្រចាំបញ្ជាគោរពអនុវត្តតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ៕