​លោក ឡុង ឌី​ម៉​ង់ ជួប​សំណេះសំណាល ប្រឹក្សា​យោបល់​បន្ដ​សុពលភាព​លិខិតឆ្លងដែន ពិសា​របាយ​សាមគ្គី និង​ប្រកួត​បាល់ទាត់​ពានរង្វាន់​ស្ថានទូត ជា​លក្ខណ​មហា​គ្រួសារ​ខ្មែរ​

0

រាជធានីភ្នំពេញ៖ ស្នាមញញឺម ភាពស្និតស្នាល មិនមានការរើសអើង ភាពរាក់ទាក់ជាមួយគ្នាទៅវិញទៅមក នឹងអនុស្សាវរីយបំភ្លេចមិនបាន គឺជាប្រធានបទមួយដ៏សំខាន់ ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ ប្រកាន់ខ្ជាប់ និងយកទៅអនុវត្តន៏ ដោយយកចិត្តទុកដាក់ ជាមួយ ពលករ កម្មករ សិស្សនិសិត្ស និងប្រជាពលរដ្ឋ ក្នុងន័យមហាគ្រួសារខ្មែរតែមួយនៅសាធារណរដ្ឋកូរ៉េ ។ ជាក់ស្តែង កាលពីថ្ងៃអាទិត្យទី០៧ខែសីហាឆ្នាំ២០១៦ នៅទីលានហាត់កីឡាតំបន់អ៊ុលសាន ដោយមានកិច្ចការសហការរៀបចំពីក្រុមការងារស្ថានទូតកម្ពុជា សមាគមខ្មែរអ៊ូលសាន សមាគមខ្មែរក្រុមគីមហេរ ក្រុមមូលនិធិនៃក្ដីសង្ឃឹម សមាគមយុវជនតំបន់ថេគូ សមាគមខ្មែរយ៉ានសាន និងក្រុមស្ត្រីរៀបការស្វាមីកូរ៉េ នៅប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសំណេះសំណាល ប្រឹក្សាយោបល់ បន្ដសុពលភាពលិខិតឆ្លងដែន ធ្វើបុណ្យ សង្ឈទាន ពិសារបាយសាមគ្គី រាំលេងកំសាន្ដ និងរៀបចំឲ្យមានកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ស្ថានទូត ជាលក្ខណមហាគ្រួសារខ្មែរតែមួយ ដែលបង្គប់នូវស្នាមញញឺម ជាមួយនឹងអនុស្សាវរីយមិនអាចបំភ្លេចបាន ។
ក្នុងពិធីនោះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានថ្លែងអំណរគុណដល់បណ្ដាសមាគម និងក្រុមស្ត្រីរៀបការស្វាមីកូរ៉ដែលបានខិតខំរៀបចំកម្មវិធីនេះឡើងដោយមិនគិតពីការនឿយហត់ ស្ថានទូតនឹងបន្ដសហការចូលរួមជាមួយបណ្ដាសមាគមនទាំងអស់ និងរីករាយក្នុងការចុះផ្ដល់សេវាឥតគិតថ្លៃជូនបងប្អូនដល់ទីកន្លែង ដើម្បីបានជួបសំណេះសំណាល ប្រឹក្សាយោបល់ផង និងដើម្បីបង្កលក្ខណៈងាយស្រួលជូនបងប្អូនកុំពិបាកធ្វើដំណើរផ្លូវឆ្ងាយមកស្ថានទូតផងដែរ ៕ (ចន ណារិទ្ធ)photo_2016-09-09_06-58-04 photo_2016-09-09_06-58-12 photo_2016-09-09_06-58-07