​ផ្លូវ​អភិវឌ្ឍន៍ជនបទ​មួយ​ខ្សែ​រង​ការ​ខួច​ខាត​យ៉ាងធ្ងន់ធ្ងរ​រថយន្ត​ដឹក​ធ្ងន់​

0

សៀមរាប ផ្លូវអភិវឌ្ឍន៍ជនបទមួយខ្សែ ដែលឆ្លងកាត់ស្រុកចំនួន៣ត្រូវរងការខូចខាតជាដំណំ ដាច់ជាកង់ៗ ចាប់ពីចំណុចភូមិសាស្ត្រឃុំពាក់ស្នែងស្រុកអង្គរធំ ទៅដល់ភូមិសាស្ត្រឃុំ គោកដូង ស្រុកអង្គរជុំ ក្នុងខេត្តសៀមរាប ។
តាមការបញ្ជាក់របស់មន្ត្រីស្រុកអង្គរធំបានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាសរសៃឈាមដ៏សំខាន់របស់ស្រុកក្នុងការដឹកជញ្ជូនកសិផលកសិកម្មនិង ការតខ្ជាប់ក្នុងការប្រាស្រ័យទាក់ទង ជាមួយស្រុកអង្គរជុំនិង ស្រុកវ៉ារិន ។ ក្រោយពីការស្ថាបនាផ្លូវចាក់ក្រាលកៅស៊ូ បានរួចរាល់នៅឆ្នាំ២០១៤របស់គម្រោងក្រសួងអភិវឌ្ឍន៍ជនបទមិនបានប៉ុន្មានឆ្នាំផង ផ្លូវដ៏ល្អមួយខ្សែនេះត្រូវទទួលរងការខូចខាតជាបណ្តើរៗដោយសាររថយន្តធុនធំដឹកជញ្ជូនស្រូវដី ថ្មចេញពីក្នុងភូមិសាស្ត្រឃុំគោកដូង ស្រុកអង្គរជុំ ដោយនៅក្នុងឃុំគោកដូងមានការរដ្ឋានផលិតថ្ម មួយកន្លែង ដើម្បីធ្វើការផ្គត់ផ្គង់ការសាងសង់ផ្លូវថ្នល់សំណង់តូចធំក្នុងក្រុងសៀមរាបឬទៅបណ្តាខេត្តជិតខាង។ ម្យ៉ាងទៀតដោយរថយន្តដឹកជញ្ជូនថ្មដីរបស់ក្រុមហ៊ុនទាំងនោះ ដែលផ្ទុកក្នុងការដឹកជញ្ជូនមិនបានប្រមាណទម្ងន់បានធ្វើឲ្យផ្លូវថ្នល់ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយដាច់ជាដុំៗរួមទាំងដោយផ្លូវគ្មានគុណភាពបានធ្វើឲ្យចញ្ចើមផ្លូវបាក់ខូចខាតទៀតផង។ លោកបានឲ្យដឹងទៀតថានាពេលកន្លងមកនៅពេលកម្លាំងសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យ រឹតបន្តឹងអំពីបញ្ហាទម្ងន់នោះ ក្រុមរថយន្តដឹកថ្មដឹកដីទាំងនោះតែងធ្វើការតវ៉ា និងបានបិទផ្លូវមិនឲ្យរថយន្តអ្នកដំណើរ ធ្វើ ចរាចរណ៍ទៀតផង ។
តាមពាក្យត្អូញត្អែរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ រថយន្តដឹកជញ្ជូនថ្ម ដឹកចូលទៅក្នុងក្រុងសៀមរាបជាច្រើន ដោយមិនបានប្រមាណលើកការផ្ទុកទម្ងន់បានធ្វើឲ្យផ្លូវដែលជាស្តីសង្ឃឹម របស់ប្រជាពលរដ្ឋនៅតាមជនបទ ទទួលរងការខូចយ៉ាងធ្ងន់ ដាច់ដោយដំនិង ស្រុត ហើយរថយន្តទាំងនោះក៏មិន ដែលបានធ្វើការជួសជុលឡើយហើយនៅរដូវវស្សានេះមានទឹកដកព្រមទាំងពេលធ្វើដំណើរនៅពេលថ្ងៃឬយប់ តែទទួលរងគ្រោះថ្នាក់ចរាចរណ៍បង្កមកពីផ្លូវលំបាកនេះពុំមានខាងសមត្ថកិច្ចឬ អាជ្ញាធរណាចុះមកជួយអន្តរាគមន៍ឡើយឃើញតែខាងជញ្ជីងថ្លឹងទម្ងន់រថយន្តរបស់អាជ្ញាធរជាតិអប្សរាប្រចាំនៅផ្លូវបំបែកក្នុងឃុំលាងដៃ ។
តាមការបញ្ជាក់របស់មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបប្រាប់ដល់អ្នកសារព័ត៌មានយើងបានឲ្យដឹង ថា ផ្លូវមួយខ្សែក្រាសថ្មចាក់កៅស៊ូនេះជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានក្រុមហ៊ុនមួយដេញថ្លៃធ្វើការ ស្ថាបនា និងបានបញ្ចប់គម្រោងនៅឆ្នាំ២០១៤ ។ ចំពោះការវាយតម្លៃនៃគុណភាពផ្លូវនោះក្រសួងជាអ្នកវាយតម្លៃ ហើយទើបប្រគល់ឲ្យខេត្តគ្រប់គ្រង។លោកក៏បានឲ្យដឹងផងដែរថាក្នុងពេលកន្លងមកនេះ មន្ទីរក៏បានចុះទៅធ្វើការត្រួតពិនិត្យពីផលប៉ះពាល់ នៃការខូចខាតកំណាត់ផ្លូវមួយខ្សែនេះព្រមទាំងបានធ្វើសេចក្តីរាយការណ៍និង ធ្វើគម្រោងដើម្បីធ្វើការជួសជុលនឹងស្តារឡើងវិញ ទៅក្រសួងអភិវឌ្ឍន៍ជនបទក្នុងគម្រោងជួសជុលឆ្នាំ២០១៧ ។ លោកបានបន្តទៀតថាគ្រប់រថយន្តដឹកជញ្ជូនថ្មដីទាំងនេះនៅពេលរដូវប្រាំង បានបើកបរគេចវេសពីការត្រួតពិនិត្យទម្ងន់របស់អាជ្ញាធរជាតិអប្សរាចូលទៅតាមផ្លូវផ្សេងៗ ដែលបានធ្វើឲ្យខូចខាតផ្លូវភូមិឬផ្លូវអភិវឌ្ឍន៍របស់ឃុំភូមិ ដោយមិនបានទទួលខុសត្រូវឡើយហើយចំពោះមន្ទីរអភិវឌ្ឍន៍ជនបទ ពុំមានជញ្ជីងថ្លឹងទម្ងន់រថយន្តនោះឡើយ៕20160808_093759 20160808_093749