សាច់សត្វ​ឈ្លូស ទម្ងន់​០៧​គីឡូក្រាម​ត្រូវបាន​មន្ត្រី​ជំនាញ​បង្ក្រាបបាន​

0

ឧត្តរមានជ័យ៖សាច់ឈ្លូសទម្ងន់០៧គីឡូក្រាមត្រូវបានមន្ត្រីអភិរក្សសហការជាមួយមន្ត្រីនគរបាលស្រុកត្រពាំប្រាសាទ បង្ក្រាបបានកាលពីវេលាម៉ោង១០ព្រឹក នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីឈ្មួញយកមកដាក់លក់នៅផ្សារដីក្រហម ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍របស់អង្គការអភិរក្សបានអោយដឹងថា ឈ្មួញខាងលើឈ្មោះ សុខ ង៉ាន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើតែងតែយកសាច់សត្វព្រៃមកលក់ជាប្រចាំនៅក្នុងផ្សារខាងលើ ទើបកម្លាំងរបស់គាត់បានដាក់បណ្តាញតាមដានរហូតបង្ក្រាបបានជាក់ស្តែង។
បើតាមសម្តីរបស់ស្ត្រីឈ្មោះ សុខ ង៉ាន ជាឈ្មួញលក់សាច់ឈ្លូសនេះ បានអោយដឹងថា រូបខ្លួនបានទទួលទិញពីអ្នកដើរបបាញ់ជាច្រើននាក់ដែលតែងតែលួចបបាញ់ក្នុងព្រៃ នៃតំបន់ព្រៃអភិរក្សគូលេនព្រុំទេព្យ ស្ថិតក្នុងព្រុំប្រទល់ខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារ។
ទាក់ទងនិងសកម្មភាពខាងលើលោក នូវ សំដារារិទ្ធ អភិបាលស្រុកត្រពាំប្រាសាទ បានអោយដឹងថា ចំពោះសកម្មភាពលួចបបាញ់កន្លងមក កម្លាំងអ្គការអភិរក្សក៏ដូចជាកម្លាំងសមត្ថកិច្ចដែលឈរជើងការពារទប់ស្កាត់នៅតំបន់ខាងលើបានយកចិត្តទុកដាក់ជាប្រចាំ ប៉ុន្តែរដោយសារកម្លាំងការពារមានចំនួនតិច ហើយព្រៃដែលអភិរក្សមានទំហំធំដែលមិនអាចការពារបានគ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែរកម្លាំងចម្រុះ ជាពិសេសកម្លាំងបរិស្ថាននិងកម្លាំងអង្គការអភិរក្សនៅតែយកចិត្តទុកដាក់និងបង្កើនការការពារអោយប្រសិទ្ធភាពជាងមុន៕IMG_4175 IMG_4177