​ជួល​សន្តិសុខ​យាម​ក្រុមហ៊ុន​បារី​ហ្វី​ន ដូច​អោយទៅ​លួច​លុយ​ ជាង​៤​ពាន់​ដុល្លារ​

0

បាត់ដំបងៈ ជនសង្ស័យម្នាក់ដែលជាសន្តិសុខរបស់ក្រុមហ៊ុនGSS ត្រូវបានកំលាំង
កងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួន បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរបស់
បុគ្គលិកក្រុមហ៊ុនបារីហ្វីនម្នាក់ ដែលបានចោទប្រកាន់ពីការលួចប្រាក់ក្រុមហ៊ុន
ជាង៤ពាន់ដុល្លាររួចមក ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃទី ៦ ខែសីហា
ឆ្នាំ២០១៦ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ដែលជនសង្ស័យមានឈ្មោះ សេត គង់ ភេទប្រុស អាយុ ៣២ ឆ្នាំ
មុខរបរជាសន្តិសុខក្រុមហ៊ុនGSS រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង ។យោងតាមពាក្យបណ្តឹងរបស់លោក ឈ្មោះ ហ៊ន សម្បតិ អាយុ៣៧ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនបារីហ្វីន រស់នៅភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបានចោទប្រកាន់ជនសង្ស័យដែលជាសន្តិសុខរូបនោះពីបទលួចលុយចំនួន4009ដុល្លារ (បួនពាន់ប្រាំបួនដុល្លារ) កាលពីវេលាម៉ោង៤ និង៥២នាទី ល្ងាចថ្ងែទី៦ ខែសីហានៅក្នុងក្រុមហ៊ុនបារីហ្វីនតែម្តង ដែលស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ។បន្ទាប់ពីកំលាំងសមត្ថកិច្ចបាននាំខ្លួនសន្តិសុខរូបនោះទៅសាកសួររួចមក ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានលួចលុយបុគ្គលិកក្រុមហ៊ុន ឈ្មោះហ៊ន សម្បតិ្ត ដែលលុយនោះគឺទុកនៅក្នុងកាប៊ិនរថយន្តលេីកៅអីកណ្តាលពិតប្រាកដមែន ដោយខ្លួនបានយកលុយទាំងនោះទៅលាក់ទុកនៅក្រោមគំនរស្មៅខាងមុខក្រុមហ៊ុន ។នៅពេលនោះសមត្ថកិច្ចបាននាំជនសង្ស័យទៅចង្អុលកន្លែងដែលខ្លួនលួចលុយលាក់ទុកដោយសមត្ថកិច្ចបានធ្វើការដកហូកបានប្រាក់មកវិញគ្រប់ចំនួនគឺ៤០០៩ ដុល្លារ
ដោយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់នៅការិយាល័យដេីម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការ ៕image3 image1 image2