​រថយន្ត​ដឹក​កម្មករ​រោងចក្រ​អឹម​វេ​មួយគ្រឿង​ដាច់​ម៉ែត្រ​ចង្កូត​ចង​កៅស៊ូ​ក្រឡាប់​ ​កម្ម​ការ​នី​ម្នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល​ជាង​២០​នាក់​

0

ខេត្តកំពង់ឆ្នាំង៖ កម្មការនីរោតចក្រអឹមវេម្នាក់បានស្លាប់និងជាង២០នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយ សាររថយន្តដឹកកម្មករមួយគ្រឿងបានដាច់ម៉ែត្រចង្កូតដែលចងកៅស៊ូក្រឡាប់ប៉ះជើង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង៤៥នាទី ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ តាមផ្លូវជាតិលេខ៥ ចំណុចផ្លូវកោងដើមពោធិជិតស្ពានជ្រៃបាក់ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកអធិការរងនគរបាលស្រុករលាប្អៀរបានអោយដឹងថា៖ រថយន្តដឹកកម្មករបង្កគ្រោះថ្នាក់នេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ញ៣៩១២ ភព២ បើកបរដោយឈ្មោះ សឿន នៅភូមិជើងគ្រាវ ឃុំជើងគ្រាវ ស្រុករលាប្អៀរ។ មុនពេលកើតហេតុរថយន្តនេះបានដឹកកម្មការនីប្រមាណជាង៤០នាក់ ពីភូមិមកកាន់រោងចក្រអឹមវេ ក្រុងកំពង់ឆ្នាំង។
ពេលមកដល់ចំណុចកើតហេតុជាផ្លូវបត់កោងបានដាច់ម៉ែត្រចង្កូតដែលគេរុំចងកៅស៊ូ បញ្ជារចង្កូតលែងបានក៏បានបើកចូលផ្ទះអ្នកស្រុក បុកម៉ូតូ០១៦មួយឈប់នៅមុខផ្ទះខ្ទេច ក្រឡាប់ប៉ះជើងចាក់កម្មការនីទាំងអស់ចោលពីលើរថយន្ត្តតែម្តង បណ្តាលអោយកម្មការនីជាង១០នាក់នាក់របួសធ្ងន់ និងស្រាល ចំ ណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុរថយន្តរបស់មន្ទីរពេទ្យខេត្ត បានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅក្នុង
មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ លោកគ្រូពេទ្យខេត្តនៅក្នុងអាគាររបួសបានអោយដឹងថា៖ កម្មការនីដែលបានដឹកចូលព្យាលបានរបួសនៅក្នុងមន្ទីរពេទ្យខេត្តមានចំនួនតែ៩នាក់ប៉ុណ្ណោះ ចំណែកម្នាក់ទៀតបានស្លាប់ក្នុងពេលកំពុងសង្គ្រោះបន្ទាន់។ស្ត្រីជាមរការកម្មការនីក្នុងរោងចក្រអឹមវេ និងមន្ត្រី ប ប ស ខេត្តដែលបានចុះពិនិត្យអ្នករបួសនៅក្នុងមន្ទីរពេទ្យខេត្តបានអោយដឹងថា៖ ស្ត្រីជាកម្មការនីបែលបានស្លាប់មានឈ្មោះ ឃន វណ្ណី អាយុ៣៥ឆ្នាំ
ចំណែកកម្មការនីដែលរបួសដេកពេទ្យមានចំនួន៩នាក់ និងរបួសស្រាលនៅក្រៅពេទ្យអាចជាង១០នាក់ទៀត៕DSC05243 DSC05259 DSC05238