​ទាស់សម្តី​គ្នា​កាប់​និង​កាំបិត​បាំង​តោ​របស់​ធ្ងន់ រត់គេចខ្លួន​បាន​៣​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

0

ឧត្តរមានជ័យ៖. នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ទី១-ឈ្មោះ ទី អាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ. ទី២ឈ្មោះ គឹម មុី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធក្នុងករណីហឹង្សដោយចេតនា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២០និង៣០នាទី នៅចំណុចមុខក្រុមហ៊ុនរីសត មាត់ច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ដោយជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពយកកាំបិតប័ុងតោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ភៀង ជីវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង បណ្តាលអោយមានរបួសយ៉ាងធ្ងន់ធ្ងរ រួចរត់គេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចាត់ការទៅតាមនិតិវិធីច្បាប់៕IMG_4208 IMG_4207 IMG_4209