កំពង់ចាម៖អគ្គីភ័យ1បានកើតឡើងនៅមិនទាន់រកមូលហេតុច្បាស់លាស់នៅឡើយបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ចំនួន3ខ្នងក្នុងនោះមាន1ខ្នងរួមទាំងទ្រព្យសម្បត្តិត្រូវឆេះអស់ទាំងស្រុង។ អគ្គីភ័យនេះបានកើតឡើងចាប់តាំងពីម៉ោង21និង30នាទីយប់ថ្ងៃទី8សីហា2016នៅភូមិព្រៃសង្កែឃុំពាមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមហើយត្រូវរលត់វិញនៅវេលាម៉ង2និង30នាទីយប់នាថ្ងៃដដែល ។ លោកឧត្តមសេនីយទោបែនរ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមបានអោយដឹងថាក្រោយពេលទទួលពត៌មាននេះភ្លាមរថយន្តពន្លត់អគ្គីភ័យប្រចាំការនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បានចេញអន្តរាគមន៏ជាបន្ទាន់ដោយមានការចូលរួមសហការណ៏ជាមួយអជ្ញាធរមូលដ្ឋាននិងកំលាំងរបស់ប្រ
ជាពលរដ្ឋបានខិតខំអស់ពីកាយចិត្តយ៉ាងសស្រាក់សស្រាំរហូតដល់ម៉ោង22និង30នាទីយប់ថ្ងៃដដែលទើបយើងអាចពន្លត់អគ្គីភ័យបានទាំងស្រុងដោយមិនអោយឆេះរាលដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋឯទៀតបាន ។តែអ្វីដែលលោកស្នងការមានការសោកស្តាយនោះគឺលំនៅដ្ឋានរបស់ស្ត្រីមេម៉ាយម្នាក់រួមនិងទ្រព្យសម្បត្តិត្រូវអគ្គីភ័យឆេះអា់ទាំងស្រុងចំណែកលំនៅដ្ឋានចំនួន2គ្រួសារទៀតបានសង្គ្រោះទាន់ពេលដោយឆេះជញ្ជាំងផ្ទះអស់មួយចំនួន។
លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ដែលបានដឹកនាំកំលាំងអន្តរាគមន៏ចុះទៅដល់កន្លែងកើតហេតុផ្ទាល់ទាំងយប់បានអោយដឹងថាអគ្គីភ័យបានលេបត្របាក់លំនៅដ្ឋានទាំងស្រុងអស់1ខ្នងនិង3ខ្នងទៀតបានសង្គ្រោះទាន់ពេលវេលាក្នុងនោះមាន៖
1-លំនៅដ្ឋានរបស់ឈ្មោះ ចេង ចិន ភេទស្រី អាយុ63ឆ្នាំ(ស្ត្រីមេម៉ាយ)មានទំហំ8មគុណ12មសង់អំពីឈើប្រក់ក្បឿងត្រូវអគ្គីភ័យឆាបឆេះរួមទាំងទ្រព្យសម្បត្តិអស់ទាំងស្រុង ។
2-លំនៅដ្ឋានរបស់ឈ្មោះ អូន ហេង ភេទស្រីអាយុ66ឆ្នាំមានទំហំ5មគុណ12មសង់អំពីឈើប្រក់ដែកត្រូវអគ្គីភ័យឆេះជញ្ជាំងអស់40% ។ លំនៅដ្ឋានរបស់ឈ្មោះ ព្រុយ អ៊ំ ភេទប្រុសអាយុ32ឆ្នាំសង់អំពីឈើប្រក់ក្បឿងមានទំហំ7មគុណ8មត្រូវអគ្គីភ័យឆេះអស់ជញ្ជាំងអស់ប្រហែល10% ។ លោកអធិការបញ្ជាក់ថាចំពោះមូលហេតុនិងតំលៃនែការខូចខាតទ្រព្យសម្បត្តិខាងលើនេះគេពុំទាន់ដឹងច្បាស់នៅឡើយទេ ។