​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​ធ្វើ​ទស្សនៈកិច្ច​ចំការ​បន្លែ​របស់​ក្រុម​កសិករ​ភូមិ​តា​ស្អាង​

0

ខេត្តស្វាយរៀង៖នុតនាង៖នៅថ្ងៃទី៩សីហា២០១៦វេលាម៉ោង១១•០០ព្រឹក បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាការងារនៅសាលប្រជុំសាលាខេត្ត គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដឹកនាំដោយឯកឧត្ដម ប៉ោ ទ្រី អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រុមការងារគ.ខ.ភ១ ផ១ ខេត្តស្វាយរៀង ដឹកនាំដោយលោកហ៊ូ វឌ្ឍនៈ អភិបាលរងខេត្ត តំណាងឲ្យលោកម៉ែនវិបុលអភិបាលខេត្ត បានចុះទៅទស្សនាការធ្វើចំណាត់ថ្នាក់វេចខ្ចប់បន្លែសម្រាប់ផ្គត់ផ្គង់ឲ្យផ្សារទំនើប AEON Mall ភ្នំពេញ របស់សហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង (SAC) និងបន្តអញ្ជើញទស្សនាចម្ការបន្លែរបស់ក្រុមកសិករ នៅភូមិតាស្អាង និងទស្សនាសិប្បកម្មផលិតអំបោសរបស់ក្រុមកសិករ នៅភូមិឫស្សីព្រៃ ស្ថិតនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ លោកប៉ោទ្រី និងគណៈប្រតិភូនៃគណៈកម្មាធិការជាតិ បានកោតសរសើដល់ក្រុមកសិករ បានចងក្រងក្រុមកសិករអនុវឌ្ឍន៍គោលនយោបាយភូមិមួយផលិតផលមួយលើ ផលិតផលកសិកម្ម(ដំណាំបន្លែ)សម្រាប់ផ្គត់ផ្គង់ទីផ្សារទំនើប ដោយ
វេចខ្ចប់បន្លែ បានល្អស្របតាមស្តង់ដា នេះជាមោទនៈភាពរបស់ថ្នាក់ដឹកនាំនិងប្រជាកសិករខេត្តស្វាយរៀង។

លោកហ៊ូវឌ្ឍនៈអភិបាលរងខេត្តក៏បានជម្រាបដល់គណៈប្រតិភូមិថ្នាក់ជាតិផងដែរថា ខេត្តស្វាយរៀងសម្រេចបាននូវគោលនយោបាយភូមិមួយផលិតផលមួយគឺដោយមានការគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ប្រពន្ធ័ធារាសាស្ត្រ ជាច្រើនខ្សែ ជាពិសេសក្នុងស្រុកស្វាយជ្រំ គឺមានប្រឡាយកូនភ្លោះ យកប្រភពទឹកពីទន្លេកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែង មកស្រុកស្វាយជ្រំ រហូតដល់ទន្លេវ៉ៃគោក្រុងស្វាយរៀងនិងមានប្រឡាយមេចេញពីទន្លេវ៉ៃគោមកភូមិតាស្អាង ភូមិឬស្សីព្រៃនិងក្នុងឃុំកំពង់ចំឡងក៏ដូចនៅក្នុងស្រុកស្វាយជ្រំទាំងមូលនិងប្រឡាយរងសម្រាប់បូមដាក់ស្រែផងដែរ ជាពិសេសឆ្នាំ២០១៦នេះរបបទឹកភ្លៀងមានអំណោយផលល្អទើបអាចធានាទឹកគ្រប់គ្រាន់ក្នុងការប្រកបមុខរបរកសិកម្មបានល្អប្រសើរ៕photo_2016-09-10_15-47-10 photo_2016-09-10_15-47-08 photo_2016-09-10_15-47-15 photo_2016-09-10_15-47-13