ខេត្តកែប ព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៦ នេះឯកឧត្តម កែន សត្ថា អភិបាលនៃគណះអភិបាល ខេត្តកែប ឆ្លៀតពេលដ៍មរមាញឹក ចុះសួរសុខទុក្ខ ស្វែងយល់ពីរទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលរដ្ឋាន ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោកឧត្ដមសេនីយ៍ត្រី ជុន សុផល បញ្ជាការសឹករងខេត្ត លោកវរៈសេនីយ៍ឯក យ៉ង ថា ស្នងការរងនគរបាលខេត្ត អជ្ញាធរមូលរដ្ឋាន បាននាំយកបំណោយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកែប ប្រាក់មរណៈសង្គ្រោះចំនួន៤០០០.០០០៛ អង្ករ នឹងសម្ភាៈមួយចំនួនទៀត ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពលោកស្រី មិន ថាវី អាយុ៤១ឆ្នាំ ដែលបានទទូលមរណៈភាពនៅវេលាម៉ោង ២.១៥ នាទីរំលងអាត្រាត ថ្ងៃទី ១០ខែ សីហា ឆ្នាំ២០១៦ នៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាកចង្អេីរ