ខេត្តព្រះសីហនុ៖ អាជ្ញាធរស្រុកស្ទឹងហាវបានរៀបចំដាំបង្គោលឈើធ្វើរបាំងតាមឆ្នេរនៅចំណុចព្រែកត្រែង ដើម្បីការពាររថយន្តដឹកទំនិញធុនធ្ងន់កុំឲ្យមកចតតាមឆ្នេរនេះទៀត។
ឆ្នេរព្រែកតហរែងនេះប្រវែងប្រមាណជា1km ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។កន្លងមកមានរថយន្តធំៗដែលមកដឹកទំនិញនៅកំពង់ផែទំនប់រលកនិងផែរោងចក្រប្រេងកាតនៅក្បែរនោះតែងតែមកចតនៅតាមឆ្នេរនេះដោយហាមមិនស្តាប់។
ករណីនេះអ្នកខ្លះរិះគន់ថាការធ្វើរបាបាំងឆ្នេរដូច្នេះវាអាចនាំឲ្យប៉ះពាល់ដល់សោភណ្ឌភាពតំបន់ឆ្នេរ។ម្យ៉ាងទៀតវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ណាស់ជាពិសេសអ្នកជិៈម៉ូតូពេលយប់។
ពលរដ្ឋបន្តថា បើចង់មិនឲ្យរថយន្តដឹកទំនិញធំៗមកចូលចតនៅតាមឆ្នេរគឺមិនគួរណាធ្វើរបងបាំងអញ្ចឹងទេពោលយើងត្រូវយកច្បាប់មកនិយាយ។ព្រោះទីនេះមិនមែនជាកន្លែងសំរាប់ឡានដឹកទំនិញរបស់អស់លោកខ្លះចតរងចាំដឹកឥវ៉ាន់នោះទេ។អាជីវករម្នាក់ក្នុងចំណោមអាជីវករលក់ដូរនៅឆ្នេរព្រែកត្រែងបានសំដែងការយល់ឃើញថា៖(សំលេងអាជីវករនិងសំនូមពរ)ជាការឆ្លើយតប លោក ឆាយ សុគន្ធដា,អភិបាលស្រុកស្ទឹងហាវបានបញ្ជាក់ថា៖”ការធ្វើរបង្គោលបាំងនេះគឺដើម្បីការពារកុំឲ្យគេយករថយន្តតូចធំមកចដង្ហែរនាំឲ្យខូចផ្លូវនិងប៉ះពាល់សោភណ្ឌភាពឆ្នេរ”។លោក អភិបាលស្រុកបន្តថា៖ កន្លងមកម្ចាស់រថយន្តដឹកជញ្ជូនធំៗទាំងនោះហាមមិនស្តាប់សោះ។ស្ទើរតែរាល់ថ្ងៃតៃកុងឡានដឹកទំនិញធំៗនៅតែបន្តចតតាមចិញ្ចើមផ្លូវមាត់ឆ្នេរនេះ។ពាក់ពន្ធ័នឹងរថយន្តដឹកទំនិញធំៗដែលតែងតែមកចតនៅតាមមាត់ឆ្នេរខាងលើនេះ លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការខេត្តព្រះសីហនុឲ្យដឹងថា៖(សំលេងលោក ណុប ហេង)លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា៖(ប្រសាសន៍ លោក សុខ ផន)តែទោះជាយ៉ាងណាក្តី លោក បួន ណារិទ្ធ ប្រធានអង្គការលីកាដូសាខាខេត្ព្រះសីហនុ ឲ្យដឹងដូច្នេះ(ស្តាប់ លោក បួន ណារិទ្ធ)៕